Connect with us

ព័ត៌មានជាតិ

ខ្មែរជួយខ្មែរ! ក្រសួងការងារ បន្តពាំនាំឱកាសការងារជាង ៣ ពាន់កន្លែង ជូនដល់ដៃពលរដ្ឋនៅមូលដ្ឋានខេត្តបាត់ដំបង

បានផុស

នៅ

ក្នុង​គោលបំណង​ពាំនាំ​នូវ​ឱកាស​ការងារ​ដល់​កៀក​មូលដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ជាពិសេស​អតីត​ពលករ​ត្រឡប់​មកពី​ក្រៅប្រទេស និង​អ្នកស្វែងរក​ការងារ​ធ្វើ បាន​ទទួល​នូវ​ឱកាស​ការងារ​ក្នុងស្រុក​ជាង ៣ ​ពាន់​កន្លែង តាមរយៈ​វេទិកា​ការងារ សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​ ៨ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ក្នុង​បរិវេណ​សាលាបឋមសិក្សា អ៊ី​ន​ស៊ី​ដា​រ៉េ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​ការងារ​ដែល​រៀបចំ​ឡើងជា​រៀងរាល់​ចុង​សប្តាហ៍​នៅ​ទូទាំងប្រទេស​ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» នេះ គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ក្រសួង​បាន​ដាក់​ចេញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ពលរដ្ឋ ខណៈ​​បច្ចុប្បន្ន​មានឱកាស​ការងារ​ក្នុងស្រុក​សរុប​ចំនួន ៨៦ ០១៧ កន្លែង ​កំពុង​រង់ចាំ​ផ្តល់ជូន​នៅ​ទូទាំងប្រទេស។

នៅក្នុង​ពិធី​នាឱកាស​នោះ លោក សាន គីម​ហុង អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា ការ​ជ្រើសរើស​ចាប់យក​ឱកាស​ការងារ​ក្នុងស្រុក គឺជា​សញ្ញា​វិជ្ជមាន​ក្នុង​ការកសាង​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ចៀស​ផុតពី​បញ្ហា​រើសអើង ហានិភ័យ​សុវត្ថិភាព និង​ជាពិសេស​គឺ​ការ​បាន​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​យ៉ាង​កក់ក្តៅ​។​

​ទន្ទឹមនឹង​ការទទួលបាន​ការងារ​ធ្វើ លោក បាន​បន្ត​លើកឡើង​ពី​អត្ថប្រយោជន៍​ដ៏​លើសលប់ នៃ​ការ​ក្លាយជា​សមាជិក ប​.​ស​.​ស​. ដែល​រួមមាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដៃគូ​ដោយ​ឥតគិតថ្លៃ ការ​គាំពារ និង​ទទួលបាន​តាវកាលិក​នៅ​ពេល​មាន​គ្រោះថ្នាក់​ការងារ ព្រមទាំង​សិទ្ធិ​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​សម្រាប់​ធានា​ប្រាក់ចំណូល​នៅពេល​ចាស់ជរា​ដូច​មន្ត្រីរាជការ​ផងដែរ។ បន្ថែម​លើ​នេះ ក្រសួង​ ក៏បាន​ជំរុញ​ឱ្យ​យុវជន​ចាប់យក​ឱកាស​ចុះឈ្មោះ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាន​នាក់ ដែលជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​គោលដៅ​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​មាតុភូមិ​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​វេទិកា​ការងារ​នៅ​ខេត្តបាត់ដំបង​នាពេលនេះ មានការ​ចូលរួម​ជ្រើសរើស​បុគ្គលិក​ដោយផ្ទាល់​ពី​សំណាក់​រោងចក្រ សហគ្រាស និង​សិប្បកម្ម​ចំនួន ៧ រួមមាន ​៖ សិប្បកម្ម​សាន​ពៅ ​, រោងចក្រ យូ​លី​អ៊ី​ន​ធើ​ណេ​ស៊ិន​ណ​ល (​ខេ​ម​បូ​ឌា​)​ហ្គា​មេន ខូ​អិ​ល​ធី​ឌី ​, រោងចក្រ អាយ​ឌាល​ហ្វើ​ន​ឈ័​រ ឯ​.​ក​. , រោងចក្រ អ ហូ​ម ហ្វើ​នី​ស៊ី​ង ឯ​.​ក​. , ក្រុមហ៊ុន ថា​កូ អា​ហ្គ្រី​, ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស​ , ក្រុមហ៊ុន បៃ ស៊ី​ង​សេង​, និង ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍ (​ដែល​ជ្រើសរើស​ទៅ​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន​)៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម