Connect with us

ព័ត៌មានអន្ដរជាតិ

ឧបទ្ទវ​ហេតុក្រឡាប់ឡាន​នៅ​ភាគ​ខាង​ជើង​​នី​ហ្សេរីយ៉ា​ សម្លាប់​មនុស្ស​ ៣០នាក់ និង​​របួស​ច្រើននាក់

បានផុស

នៅ

អាជ្ញាធរ​នីហ្សេរីយ៉ា​បានឱ្យ​ដឹង​កាល​ពី​ថ្ងៃអាទិត្យ​ថា រថយន្ត​ដឹក​ទំនិញ​​​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​ក្រឡាប់​​ នៅ​ភាគខាងជើងប្រទេសនៃ​ប្រទេស​ ​​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣០ នាក់ និង​មាន​អ្នក​រង​របួសផ្សេង​ទៀត​ ដោយសារតែ​បើកបរខ្វះការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ឡានដឹកទំនិញ នៅ​ប្រទេស​​នីហ្សេរីយ៉ា​។ Reuters

យោងតាម​ភ្នាក់ងារ AP, ចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឱ្យ​ដឹង​ថា រថយន្ត​បាន​បើកបរតាមបណ្តោយផ្លូវ​ល្បឿន​លឿន​ក្នុង​ទីប្រ​ជុំជន​ Kwanar Barde ក្នុងតំបន់​ Gezawa ​ក្រុង​ Kano នាំ​ឱ្យ​បាត់បង់​ការ​គ្រប់​គ្រង​។​ នេះបើយោងតាមសេចក្តីថ្លែង​ការណ៍មួយ​​ពី​ការិយាល័យអភិបាលក្រុង Kano ។

គួរ​ឱ្យ​ដឹង​ថាប្រទេស​នីហ្សេរីយ៉ា មាន​​គ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ក្នុង​ប្រទេស​ ច្រើន​​ជាង​គេ​នៅទ្វីប​អាហ្រ្វិក ដោយ​សារតែ​ស្ថានភាព​ផ្លូវមិន​ល្អ និង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​មានភាព​យឺត​យ៉ាវ។

យ៉ាងណា រថយន្ត​ដឹកទំនិញ​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឧប្បត្តិហេតុ​ចុង​ក្រោយ​នេះ បានដឹកអ្នកដំណើរ និង​ទំនិញមួយ​ចំនួន​ឆ្ពោះ​ទៅ​កាន់​ទី​ប្រជុំ​ជន Gujungu ក្នុង​ទីក្រុង Kano ពេល​ដែល​​ធ្លាក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ចំណែក​មនុស្ស​ដែល​រង​របួស ភាគ​ច្រើន​ពួក​គេ​មាន​​របួស​​ធ្ងន់​ធ្ងរ និង​ទទួល​សេវា​​សុខភាព​នៅក្នុងមន្ទីរពេទ្យ​ផ្សេងៗគ្នា។ នេះ​បើយោង​តាម​សេចក្តីថ្លែងការណ៍​ ដែលចេញ​ដោយ លោក​ Sunusi Bature Dawakin Tofa អ្នកនាំពាក្យរបស់ពេទ្យ​ក្នុង​តំបន់​ Kano Gov Abba Kabir Yusuf ។

ក្នុង​សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា៖ « ឧបទ្ទវ​ហេតុ​នេះ​ថា​ជា​ការ​សោក​ស្តាយ​ដ៏​ធំ​មួយ​ ជា​ពិសេសជា​ការ​​បាត់​បង់ដែល​មិន​ធ្លាប់​កើត​មាន​​ មិន​ត្រឹម​តែ​ចំពោះ​គ្រួសារជន​រង​គ្រោះ​​ប៉ុណ្ណោះទេ ប៉ុន្តែ​​ចំពោះ​ប្រជាជន​នៃ​រដ្ឋ​កាណូ (Kano) ទាំងមូល»។

មិន​តែ​ប៉ុណ្ណោះ គ្រោះថ្នាក់​កាលពីថ្ងៃអាទិត្យ​ អភិបាល​ក្រុង​បានអំពាវ​នាវ​ដល់​អាជ្ញាធរ មាន​ប៉ូលិស​ និង​ប្រជាជន គួរ​​ប្រកាន់​ខ្ជាប់​នូវ​បទប្បញ្ញត្តិចរាចរណ៍ បើមិន​ដូច្នេះ គឺ​ប្រឈម​​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​ជន​ណា​ល្មើស​ច្បាប់​។

គួរ​រំឭក​ថា កាលពីខែធ្នូ ម្ចាស់ជើងឯកទម្ងន់ធ្ងន់​ជនជាតិអង់គ្លេស លោក​ Anthony Joshua បាន​រងរបួស និង​សហការី​ផ្ទាល់​ខ្លួន​ចំនួន​ពីរ​នាក់​បាន​បាត់​បង់​ជីវិត ​ពេល​​អ្នកបើកបរ​របស់​ពួកគេ​ បើក​​បុកឡាន​ដឹក​ទំនិញ​ដែល​កំពុង​ឈប់នៅ​លើផ្លូវ Lagos-Ibadan Expressway ៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម