ព័ត៌មានជាតិ
ទីលានទុកដាក់សំរាមក្រុងបាវិត បញ្ចប់ការសាងសង់ ១០០% ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចបាន ៦,១១%
បើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ក្នុងខេត្តស្វាយរៀងបានបញ្ចប់ការងារសាងសង់ ១០០% ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សម្រេចបាន ៦,១១% គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនបានគូសបញ្ជាក់ថា អនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀងក្នុងក្រុងបាវិតសម្រេចការសាងសង់បាន ៦,១១% ខណៈគម្រោងបានចាប់ផ្តើមកាលពីឆ្នាំ២០២៥ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨។
អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀងក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥ ៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
ដោយឡែកអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត បានបញ្ចប់ការងារសាងសង់ទាំងស្រុងនិងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិតនេះ មានសមត្ថភាពស្តុកសំរាមបាន ៦៣២ ៧៨៤ ម៉ែត្រគូប៕




-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


