ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីថាមពលអាមេរិក នឹងទៅវ៉េណេស៊ុយអេឡា ដើម្បីធ្វើកំណែទម្រង់លើវិស័យប្រេង
រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក លោក Chris Wright គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងពេលឆាប់ៗនេះ ជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងពិភាក្សាពីអនាគតរបស់ក្រុមហ៊ុនប្រេង គ្រប់គ្រងដោយរដ្ឋក្នុងប្រទេសនេះ។

យោងតាមការចុះផ្សាយ Latin Times នៅថ្ងៃទី៩ ខែកុម្ភៈ, លោក Wright លើកហេតុផលថា ធនធានប្រេងមិនមែនជាកត្តាសំខាន់ នៅពីក្រោយចំណាត់ការរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រឆាំងនឹងមេដឹកនាំត្រូវគេទម្លាក់ពីតំណែងគឺ លោក នីកូឡាស ម៉ាឌូរ៉ូ នោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Energy របស់សារព័ត៌មាន POLITICO លោក Wright បាននិយាយថា៖ «ការដកអតីតមេដឹកនាំ លោក ម៉ាឌូរ៉ូ មិនមែនជាការផ្លាស់ប្តូរ ដែលអាចផ្គត់ផ្គង់ប្រេងបន្ថែមបាននោះទេ។ ចំណែកទុនបម្រុងប្រេងឆៅរបស់វ៉េណេស៊ុយអេឡាក៏មិនមែនជាការសម្រេចចិត្តរបស់នរណាម្នាក់នោះដែរ»។
លោកបានពណ៌នាពីស្ថានភាពបច្ចុប្បន្នជំនួសឱ្យបញ្ហាភូមិសាស្ត្រនយោបាយ ដោយបានហៅប្រទេសវ៉េណេស៊ុយអេឡា ក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូថា ជាការគំរាមកំហែងដល់អ្នកជិតខាងទាំងអស់ ពិសេសដល់អឌ្ឍគោលលោកខាងលិចផងដែរ។
លោក បានបន្តថា៖ « វាអាចជារឿងចៃដន្យមួយ ប៉ុន្តែវាជារឿងចៃដន្យដែលផលិតផលសំខាន់ និងធនធានយក្សរបស់វ៉េណេស៊ុយអេឡា គឺប្រេង»។
លោក Wright បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ខ្លួននឹងបញ្ចូលទាំងកិច្ចប្រជុំជាមួយមេដឹកនាំបណ្តោះអាសន្ន លោកស្រី Delcy Rodríguez និងមន្ត្រីផ្នែកថាមពល ផ្តោតលើកំណែទម្រង់ការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រេងជាតិ Petróleos de Venezuela របស់ប្រទេសនេះ។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានគោលបំណងជួយស្តារឡើងវិញ នូវវិស័យប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា និងអាចរួមចំណែកដល់តម្លៃថាមពលទាប។
យ៉ាងណា លោក Wright បានលើកឡើងកាលពីចុងខែមករាថា សហរដ្ឋអាមេរិកនឹងមិនផ្តល់ការធានាសុវត្ថិភាព ដល់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅប្រទេសនេះទេ។
លោកប្រាប់កាសែត Bloomberg ថា៖ « យើងមិនចូលរួម ធានាផ្នែកសន្តិសុខមូលដ្ឋាន សម្រាប់ប្រជាជននៅវ៉េណេស៊ុយអេឡាទេ ពិសេសក្រុមហ៊ុនប្រេង និងឧស្ម័នមានទម្លាប់ធ្វើការក្នុងបរិយាកាសស្មុគស្មាញ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


