សេដ្ឋកិច្ច
គម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់ ត្រូវបានអនុម័ត ជាមួយទុនវិនិយោគ ២០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅខែមករា ឆ្នាំ ២០២៦ បានអនុម័តគម្រោងអភិវឌ្ឍស្ថានីយផលិតថាមពលអគ្គិសនីដើរខ្យល់ ដែលមានអានុភាព ១៥០ មេហ្កាវ៉ាត់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងទំហំទុនវិនិយោគ ២០០ លានដុល្លារ និងអាចបង្កើតការងារបាន ៤២ កន្លែង។

កាលពីឆ្នាំ ២០២៥ រដ្ឋសភាកម្ពុជា បាននុម័តលើគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ នៅខេត្តមណ្ឌលគិរីចំនួន ៦ គម្រោងផ្សេងគ្នា ដែលមានអានុភាពសរុបចំនួន ៩០០ មេហ្កាវ៉ាត់។
រាជរដ្ឋាភិបាលបានដាក់ផែនការផលិតថាមពលស្អាតឱ្យបាន ៧០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីឱ្យការអភិវឌ្ឍមានចេរភាព និងទាក់ទាញការវិនិយោគ។
គម្រោងទាំងនេះនឹងដោះស្រាយបញ្ហាកង្វះប្រភពអគ្គិសនីដោយសារស្ថានភាពផ្លាស់ប្តូរនៃការអភិវឌ្ឍគម្រោងប្រភពថាមពលដែលបានគ្រោងទុក។

ការអភិវឌ្ឍន៍នៃគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាក្នុងការបំពេញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទៅនឹងការកើនឡើងនៃតម្រូវកាអគ្គិសនីដល់បណ្តាញជាតិ។
គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍន៍ប្រភពថាមពលក្នុងស្រុក ដោយបង្កើនការអភិវឌ្ឍថាមពលស្អាត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


