Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ចង់​ដឹង​ពី​ជំហរ​បើក​ចំហរបស់​ជប៉ុន​​ ក្រោយ​​លោកស្រី Takaichi ថ្លែង​បញ្ឆិត​បញ្ឆៀង​

បានផុស

នៅ

​អ្នកនាំពាក្យ​​ក្រសួង​ការ​បរទេស​​​ចិន​ បាន​ទទូចឱ្យ​ទី​ក្រុងតូក្យូបង្ហាញ​​ជំហ​រ​ស្មោះត្រង់​ដោយបើក​ចំហ​ចំពោះ​កិច្ច​សន្ទនា​​ផ្លូវ​ការ​​ជា​មួយ​ទី​ក្រុង​ប៉េកាំង ​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក ស្រី សាណាអេ តាកាអ៊ិឈិ ​(Sanae Takaichi) លើក​ឡើង​អំឡុងពេល​ជាប់​ឆ្នោត​​​ថ្មីៗនេះ​។

លោក Lin Jian ។ រូបភាព៖ ក្រសួង​ការបរទេសចិន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​ភ្នាក់ងារ AFP ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឱ្យ​ដឹង​ថា​ សកម្មភាព​ដែលចិនចង់បានទាំងនោះ​រួម​​ទាំង​ការ​លើក​ឡើង​ កាល​ពី​ខែវិច្ឆិកា​របស់លោក​ស្រី តាកាអ៊ិឈិ ថា​ទីក្រុង​តូក្យូ​អាច​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​​ បើ​ចិន​ធ្វើ​​ការ​វាយ​ប្រហារ​ណា​មួយ​លើ​​កោះ​​តៃ​វ៉ាន់។ ការណ៍​នេះ​នាំ​ឱ្យ​មាន​ជម្លោះ​ការ​ទូត​អស់រយៈ​ពេល​ជា​ច្រើន​ខែ​ជាមួយ​ទីក្រុង​ប៉េកាំង​។​

មួយ​​ថ្ងៃ​​បន្ទាប់​​ពី​​ឈ្នះ​​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​​ដី លោកស្រី តាកាអ៊ិឈិ ​​ ​បាន​​ប្រាប់​​អ្នក​យក​​ព័ត៌មាន​​ថា៖ «ប្រទេស​​ជប៉ុនបើក​​ចំហ​​ការ​​សន្ទនា​​ជា​​​មួយ​​ចិន»។

យ៉ាងណាអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ​បាន​ស្តាប់​​ការ​លើក​ឡើង​របស់​លោក​ស្រី​ កាល​ពីថ្ងៃអង្គារ និង​ឆ្លើយ​តប​ថា​៖ «ការ​សន្ទនា​ដ៏​ពិត​ប្រាកដមួយ ​គួរ​តែ​ត្រូវ​បានធ្វើ​ឡើង​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក»។

លោក​បាន​ប្រាប់​សន្និសីទសារព័ត៌​មួយ​ថា​៖«ការ​ប្រកាស​ការ​សន្ទនា​​តែ​មាត់ទទេ​​របស់​នរណាម្នាក់​ ពេល​កំពុង​ប្រឈមមុខដាក់​គ្នា គ្មាន​នរណា​ម្នាក់​នឹង​ទទួល​យក​ការ​សន្ទនា​ប្រភេទ​នេះ​ទេ»។

មិន​តែ​ប៉ុណ្ណោះ ជម្លោះ​កាទូត​រវាង​ប្រទេស​ទាំង​ពីរ ប្រទេស​​ចិន​​​បាន​ហាម​ឃាត់​​​ពល​រដ្ឋ​​ខ្លួន​​ធ្វើ​​ដំណើរ​​ទៅ​​ប្រទេស​​ជប៉ុន​​ ជា​ពិសេស​បិទ​​ការ​នាំ​​ចេញ​​ផលិត​ផល​​កម្រមួយ​ចំនួន​ផង​ដែរ​។

លោក Lin បាននិយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «ទីក្រុង​តូក្យូត្រូវ​តែ​​បង្ហាញ​ពីបំណង​ស្មោះ​ត្រង់​សម្រាប់​ការ​សន្ទនា ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង»។

លោកបាន​សង្កត់​ធ្ងន់​ថា​៖ « ប្រសិន​បើប្រទេស​ជប៉ុន​ពិត​ជា​ចង់​​ស្តារ​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ និង​ផ្តល់ផល​ប្រយោជន៍​ទៅ​វិញទៅមក​ជា​មួយ​ប្រទេសចិន វា​ងាយស្រួល និងច្បាស់លាស់ណាស់ថា​ដក​ការ​លើក​ឡើង​ទាំង​ខុស​របស់ លោក​ស្រី​តាកាអ៊ិឈិ អំពីកោះ​តៃវ៉ាន់»។

គួរ​បញ្ជាក់​ថា លោកស្រី តាកាអ៊ិឈិ ទទួល​សំឡេង​គាំទ្រ​ជាប្រវត្តិសាស្ត្រ បន្ទាប់ពីគណបក្ស LDP និងគណបក្ស Ishin ឈ្នះ​ឆ្នោត​ដ៏​ច្រើន​លើសលប់រហូតដល់ ​៣៥២​អាសនៈ ក្នុងការបោះឆ្នោត​កាលពីថ្ងៃអាទិត្យ​ទី​៨ខែ​កុម្ភៈ​។ ជ័យជម្នះនេះនឹង​ផ្ដល់​ឱ្យ​​លោកស្រីនូវអំណាចកំពូលៗ ដែល​​ផ្លាស់ប្តូរ​របៀបដឹកនាំប្រទេសជប៉ុនទាំងស្រុង៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម