Connect with us

ព័ត៌មានជាតិ

ប៉េកាំងធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាក្រៅផ្លូវការ ចិន-កម្ពុជា-ថៃ ដើម្បីពង្រឹងបទឈប់បាញ់ និងស្តារទំនុកចិត្តឡើងវិញ

បានផុស

នៅ

កិច្ចសន្ទនាក្រៅផ្លូវការរវាង ចិន-កម្ពុជា-ថៃ បានបើកធ្វើឡើងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាអំពីការពង្រឹងបទឈប់បាញ់ ការស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការឡើងវិញរវាងភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសន្ទនានេះមានការចូលរួមពី អ្នកជំនាញផ្នែកបញ្ហាអន្តរជាតិ និងវិស័យយោធា មកពីប្រទេសទាំងបី ដែលបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រនានា ដើម្បីអនុវត្តជាក់ស្តែងនូវ គំនិតឯកភាពរួម “Fuxian” និងជំរុញការកសាងសន្តិភាព និងទំនុកចិត្តគ្នាបន្ថែមទៀត។

ក្នុងកិច្ចពិភាក្សានេះ ភ្ញៀវកិត្តិយសបានផ្លាស់ប្តូរមតិយោបល់អំពីការប្រែក្លាយគំនិតឯកភាពរួមឲ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងលើកសំណើមានលក្ខណៈស្ថាបនាជាច្រើន ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការអនុវត្តជាក់ស្តែងនៅលើដី។

តាមរយៈការបញ្ចេញមតិរបស់អ្នកចូលរួម គេអាចកត់សម្គាល់ថា ភាគី កម្ពុជា និងថៃ បានបង្ហាញឆន្ទៈ និងគំនិតឯកភាពរួមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ខណៈភាគីទាំងពីរក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជួយសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយជាបន្តបន្ទាប់។

កិច្ចសន្ទនានេះក៏បានបង្ហាញពីតួនាទីរបស់ចិន ក្នុងនាមជាប្រទេសធំ ដែលបានបង្ហាញទំនួលខុសត្រូវក្នុងការជួយជំរុញសន្តិភាព និងការបន្ថយភាពតានតឹងក្នុងតំបន់៕

ប្រភព៖វិទ្យុមិត្តភាពកម្ពុជាចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម