សេដ្ឋកិច្ច
តម្រូវការអគ្គិសនីនៅកម្ពុជា កើនដល់ជាង ២២ ពាន់លានគីឡូវ៉ាត់ម៉ោង ត្រឹមឆ្នាំ ២០២៥
តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅកម្ពុជា បានកើនឡើងដល់ ២២ ៣៦១ លានគីឡូវ៉ាត់ម៉ោង ត្រឹមឆ្នាំ ២០២៥ ខណៈកម្ពុជាបានបង្កើនសមត្ថភាពផលិតជាបន្តបន្ទាប់។

យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា អានុភាពសរុបបានកើនពី ៤ ៦៤៩ មេហ្កាវ៉ាត់ នៅឆ្នាំ ២០២៣ ដល់ ៥ ១៨៣ មេហ្កាវ៉ាត់ នៅឆ្នាំ ២០២៤ និងកើនឡើងដល់ ៥ ៩៣២ មេហ្កាវ៉ាត់ នៅឆ្នាំ ២០២៥។
ទំហំប្រើប្រាស់បានកើនឡើងពី ១៦ ៨០៤ លាន គីឡូវ៉ាត់ម៉ោងនៅឆ្នាំ ២០២៣ ដល់ ១៩ ៩៧២ លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០២៤ និងកើនដល់ ២២ ៣៦១ លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០២៥។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍នៅក្នុងសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅការងារ ឆ្នាំ ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅធំៗ មួយចំនួនដោយបង្កើនសមត្ថភាពផ្គត់ផ្គង់ និងបង្កើនការប្រើប្រាស់ថាមពលស្អាត។

លោក កែវ រតនៈ បញ្ជាក់ថា៖ «នៅឆ្នាំ ២០២៣ យើងមានតែ ៤ ៦៤៩ មេហ្កាវ៉ាត់ ប៉ុន្តែនៅឆ្នាំ ២០២៥ យើងឡើងដល់ ៥ ៩៣២ មេហ្កាវ៉ាត់ នេះគឺជាវឌ្ឍនភាព ដែលអាចវាស់ស្ទង់បាន»។
លោករដ្ឋមន្ត្រី បន្ថែមថា ថាមពលស្អាតនៅឆ្នាំ ២០២៣ យើងមានតែ ៥៧% និងបានកើនដល់ជាង ៦៣% នៅឆ្នាំ ២០២៥ ដែលធ្វើឱ្យកម្ពុជាជាប្រទេសទី២ ដែលមានអត្រាថាមពលស្អាតខ្ពស់ជាងគេ។
គិតត្រឹមឆ្នាំ ២០២៥ ការផ្គត់អគ្គិសនីនៅតាមភូមិសម្រេចបានចំនួន ១៤ ៥៧០ ភូមិ ស្មើនឹង ៩៩.១% ត្រូវបានតភ្ជាប់ពីបណ្ដាញជាតិរួចហើយ ខណៈលំនៅឋានខ្នងផ្ទះ ប្រមាណ ៩៦% ក៏ត្រូវបានតភ្ជាប់៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


