Connect with us

កីឡា

គោរមៈ​ ច័ន្ទរាជ្យ​ លើក​ឡើង​ពី​ការ​ទទួល​បាន​ក្របខ័ណ្ឌ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​ក្រុម​គ្រួសារ​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ ការ​ដែល​ទើប​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ​នេះ​ជា​រឿង​នឹកស្មាន​មិន​ដល់​ និង​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ឪពុកម្ដាយ​បង​ប្អូន​សប្បាយ​រីករាយ​​ខ្លាំង​បំផុត​ ព្រោះ​មិន​ងាយ​ស្រួល​ក្នុង​ការ​​ទទួល​បាន​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោរមៈ ក្នុង​ឯកសណ្ឋាន

កីឡាករ​ គោរៈ​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ការ​ទទួល​បាន​ក្រប​ខ័ណ្ឌ​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ភ្ញាក់ផ្អើល​ខ្លាំង​ និង​មាន​ភាព​សប្បាយ​រីករាយ​ចំពោះ​សមិទ្ធផល​នៃ​ការ​ខំប្រឹង​របស់​ខ្លួន​តាំង​តែ​តូច​ៗ​រហូត​មក​ដល់​ពេល​នេះ។​ ដោយ​សារ​តែ​ការ​ជាប់​ក្របខ័ណ្ឌ​រដ្ឋ​នេះ​មិន​ងាយ​ស្រួល​នោះ​ឡើយ​បាន​ធ្វើ​ឲ្យ​លោក​ឪពុក​អ្នក​ម្ដាយ​របស់​ខ្លួនសប្បាយ​ចិត្ត​​ខ្លាំង​បំផុត។​

គោរមៈ និង​លោក​ ហ៊ុន ច័ន្ទរាជ្យ​

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​លើក​ឡើង​ទៀត​ថា​ ខាង​មន្ត្រី​នគរបាល​នេះ​ជា​ក្ដី​ស្រមៃ​ដែល​ខ្លួន​ចង់​បាន​ជា​យូរ​មក​ហើយ​នៅ​ពេល​នេះ​បាន​សម្រេច​ដូច​បំណង​គឺ​សប្បាយ​ចិត្ត​​ និង​បន្ត​ខំប្រឹង​ប្រែង​លើ​អាជីព​ប្រដាល់​ស្វែង​រក​ស្នាដៃ​ជូន​អង្គភាព​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។​

គោរមៈ និង​លោកឪពុកអ្នក​ម្ដាយ​

បញ្ជាក់​ដែរ​ថា​ គោរមៈ​ ច័ន្ទរាជ្យ​ ជា​កីឡាករ​ខ្មែរ​មួយ​រូប​ដែល​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ទាំង​ក្នុង​ការ​ប្រកួត​គុន​ខ្មែរ​ និង​គុន​ចម្រុះ។​ រូប​គេ​ជា​កីឡាករ​ជម្រើសជាតិ​គុន​ចម្រុះ​ និង​ធ្លាប់​ឈ្នះ​មេដាយ​ ឈ្នះ​ខ្សែក្រវាត់​ ជូន​ជាតិ​មាតុភូមិ​ជា​ច្រើន​កន្លង​មក។​ តាម​រយៈ​សមិទ្ធផល​លើ​ឆាក​អន្តរជាតិ​ និង​ក្នុង​ស្រុក​ពិសេស​ស្នាដៃ​ដែល​រក​បាន​ជូន​ក្រសួង​មហាផ្ទៃ​ជា​ច្រើន​កន្លង​មក​បាន​ធ្វើ​ឲ្យ​រូប​គេ​ជាប់​ឈ្មោះ​ជា​មន្ត្រី​កីឡា​របស់​ក្រសួង​កាល​ពី​ដើម​ឆ្នាំ​២០២៦​ នេះ​តែ​ម្ដង៕​

សមិទ្ធផលខ្សែក្រវាត់​ដែល​ គោរមៈ ឈ្នះ​នៅ​វៀតណាម​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម