ព័ត៌មានអន្ដរជាតិ
ជប៉ុននឹងសហការជាមួយណាតូ ជួយអ៊ុយក្រែន មានទាំងអាវុធធុនស្រាល និងផ្នែកហិរញ្ញវត្ថុ
ជប៉ុនគ្រោងនឹងចូលរួមជាមួយណាតូ សម្របសម្រួលការទិញ និងចែកចាយអាវុធ ដែលផលិតដោយសហរដ្ឋអាមេរិក ផ្តល់ឱ្យអ៊ុយក្រែន។ នេះបើតាមព័ត៌មាន NHK ចុះផ្សាយថ្ងៃទី ១០ ខែកុម្ភៈ។

មន្ត្រីអង្គការណាតូបានប្រាប់ NHK ថា ប្រទេសជប៉ុននឹងប្រកាសជាផ្លូវការ នៃការចូលរួមរបស់ខ្លួននាពេលខាងមុខ ក្រោមផែនការ របស់ជប៉ុននឹងផ្តល់ការរួមចំណែកផ្នែកហិរញ្ញវត្ថុ កំណត់ចំពោះឧបករណ៍ការពារណា ដែលមិនមានគ្រោះថ្នាក់។
មន្ត្រីបានបន្តថា វត្ថុដែលអាចមាន រួមទាំងប្រព័ន្ធរ៉ាដា អាវការពារគ្រាប់កាំភ្លើង និងឧបករណ៍ការពារធុនស្រាលផ្សេងទៀត។
យោងតាមប្រភពដដែលឱ្យដឹងថា ប្រទេសជប៉ុនបានរាយការណ៍ជាសង្ខេបដល់រដ្ឋសមាជិកណាតូ និងមន្ត្រីអ៊ុយក្រែនច្រើននាក់រួចមកហើយ អំពីចេតនារបស់ខ្លួន សម្រាប់ចូលរួមជួយ។
យោងតាមមន្ត្រីអង្គការណាតូម្នាក់បានសង្កត់ធ្ងន់ថា៖ « សូម្បីតែការគាំទ្រសព្វាវុធមិនគ្រោះថ្នាក់ខ្លាំង ក៏នៅតែសំខាន់សម្រាប់អ៊ុយក្រែន។ ការចូលរួមរបស់ជប៉ុនគឺជាការវិវឌ្ឍន៍ដ៏សំខាន់សម្រាប់គំនិតផ្តួចផ្តើមនេះ»។
យ៉ាងណា ការចូលរួមដែលគ្រោងទុករបស់ប្រទេសជប៉ុន ទោះតិចតួចក្តី ក៏រួមចំណែកពង្រឹងការគាំទ្រដ៏ខ្លាំងសម្រាប់អ៊ុយក្រែនដែរ។
យោងតាមកាសែត Verkhovna Rada នៃប្រទេសអ៊ុយក្រែន រដ្ឋាភិបាលជប៉ុនបានអនុម័តកញ្ចប់ជំនួយមនុស្សធម៌ និងផ្នែកបច្ចេកទេសចំនួន ៦លាន ដុល្លារសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦។
សារព័ត៌មាន Verkhovna Rada បានបន្តទៀតថា ប្រទេសជប៉ុនបានបញ្ជូនម៉ាស៊ីនភ្លើងជាង ២ ៥០០គ្រឿងរួចហើយ ដែលមានសមត្ថភាពផ្សេងៗគ្នា និងឧបករណ៍សំខាន់ៗផ្សេងទៀត ដើម្បីជួយរក្សាស្ថេរភាព និងស្តារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីម្តងហើយម្តងទៀត។
ថ្មីៗនេះ ជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ ៥២.៨ លានដុល្លារ ដល់អ៊ុយក្រែន ក្រោមគម្រោងដំណាក់កាលទី ៤ នៃកម្មវិធីសង្គ្រោះបន្ទាន់ រួមទាំងការសម្អាតមីនផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


