ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ក្នុងគោលបំណងធានាសន្តិភាពមជ្ឈិមបូព៌ា
មេដឹកនាំកំពូលរបស់វៀតណាម លោក តូ ឡឹម (To Lam) នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» រៀបចំដោយប្រធានាធិបតីហសរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមប្រភពពីររាយការណ៍ប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ។

លោក ឡឹម ក្លាយជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមក្នុងខែមករា បន្ទាប់ពីបានបើកដំណើរការកំណែទម្រង់ផ្តោតលើកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឬហៅថា «ការផ្លាស់ប្តូរមួយកម្រិតទៀត»។
លើសពីនេះ ក្រសួងការបរទេសវៀតណាមបានប្រកាសកាលពីខែមុនថា លោក ឡឹម ទទួលយកការអញ្ជើញរបស់ លោក ដូណាល់ ត្រាំ ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព និងក្នុងនាមជារដ្ឋសមាជិកស្ថាបនិក។
គួរឱ្យដឹងថា ក្រុមប្រឹក្សាភិបាលដែលមានលោក ត្រាំ ជាប្រធាន មានបំណងត្រួតពិនិត្យការនិងស្តារឡើងវិញនៅតំបន់ហ្គាហ្សា បន្ទាប់ពីសង្គ្រាមរយៈពេលពីរឆ្នាំ។
កិច្ចប្រជុំលើកដំបូងគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន។
សារព័ត៌មានរដ្ឋបានរាយការណ៍កាលពីខែមុនថា លោក ឡឹម បានលើកឡើងថា លោកបានប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិដើម្បីធ្វើការរួមគ្នាជាវិជ្ជមាន ចំពោះសន្តិភាពមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា វៀតណាមនិងអាមេរិកបច្ចុប្បន្នកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធ ២០ភាគរយលើទំនិញវៀតណាម។
យ៉ាងណា រដ្ឋាភិបាលវៀតណាមមិនទាន់បានបញ្ជាក់ ឬប្រកាសជាសាធារណៈពីការធ្វើដំណើរនេះនៅឡើយទេ វាជាការធ្វើទស្សនកិច្ចលើកដំបូងរបស់ លោក ឡឹម ទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០២៤ របស់លោក៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


