ព័ត៌មានជាតិ
ផ្លូវជនបទប្រវែងជិត ៣០០ គីឡូម៉ែត្រផ្លាស់ប្តូរមុខមាត់ជនបទខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ កាន់តែរីកចម្រើន
ផ្លូវជនបទប្រវែងជិត ៣០០ គីឡូម៉ែត្រ ត្រូវបានស្ថាបនាលើកកម្ពស់ជាផ្លូវកៅស៊ូគ្របណ្តប់លើខេត្តចំនួន ៣ មានខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។
លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទកាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមការងារបច្ចេកទេសចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលស្ថិតនៅក្នុងខេត្តចំនួន ៣ ដែលសម្រេចបានលទ្ធផលដូចខាងក្រោម៖
1. ខេត្តកំពង់ចាម (CW2): មានចំនួន ៧ ខ្សែ ប្រវែងសរុប ៧៥,៣០ គ.ម សម្រេចបាន ១០០%។
2. ខេត្តត្បូងឃ្មុំ (CW3): មានចំនួន ៦ ខ្សែ ប្រវែងសរុប ៧៦,៧៤ គ.ម សម្រេចបាន ៩៣,៩៤%។
3. ខេត្តក្រចេះ (CW1-Lot2): មានចំនួន ៦ ខ្សែ ប្រវែងសរុប ៥៨,៣០គ.ម សម្រេចបាន ៩០,២៤% និង ខេត្តក្រចេះ (CW1-Lot1) : មានចំនួន ៨ ខ្សែ ប្រវែងសរុប ៧២,៩០ គ.ម សម្រេចបាន ២៧% ។
បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពការងាររួចមក មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក (WB) បានផ្តល់ការណែនាំមួយចំនួនលើចំណុចខ្វះខាតដល់ក្រុមហ៊ុនទទួលការសាងសង់ សំដៅធានាបានប្រសិទ្ធភាព និងការអនុវត្តគម្រោងឲ្យទាន់ផែនការដែលបានគ្រោងទុក៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


