កីឡា
កន្លែងសំខាន់ ៥ ត្រូវដឹងពីទីលានហ្វឹកហាត់ស្តង់ដារបស់ក្លិប ដង្កោសែនជ័យ ទើបបើកផ្លូវការ
ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានបញ្ចប់ការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ និងបណ្តុះបណ្តាលថ្នាលយុវជន ដំណាក់កាលទី១ ដែលបានបើកដំណើការកាលពីថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦។

មជ្ឈមណ្ឌលបណ្តុះបណ្តាល និងហ្វឹកហាត់នេះស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មានលក្ខណៈពិសេសចំនួន ៥ ផ្សេងគ្នាបម្រើដល់ការបណ្តុះបណ្តាលថ្នាលយុវជនកម្រិតស្តង់ដា។
- ទីលានស្មៅធម្មជាតិស្ដង់ដា ខ្នាត ៦៨ម៉ែត្រ x ១០៥ ម៉ែត្រ មានចំនួន ២ ទីលាន
- សាលហ្វឹកហាត់កាយសម្បទា ចំនួន ១
- បន្ទប់សិក្សា សម្រាប់យុវជន ចំនួន ១ ដែលបំពាក់ដោយ កុំព្យូទ័រចំនួន ១២គ្រឿង
- ការិយាល័យសម្រាប់បំពេញការងារក្រុមការងារ និងគ្រូធ្វើការចំនួន ១
- បន្ទប់ផ្លាស់សម្លៀកបំពាក់ ចំនួន ១

ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានកីឡដ្ឋានផ្ទាល់ខ្លួនឈ្មោះ ISI Park ស្ថិតក្នុងរាជធានីភ្នំពេញ ដែលទីលាននេះបម្រើដល់ការប្រកួតផ្លូវការ។
រហូតដល់ពេលនេះមានក្លិបបាល់ទាត់កម្ពុជាជាច្រើនមានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ការប្រកួតផ្លូវការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាលយុវជនដាច់ដោយឡែក៕








អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


