Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា និងអូស្ត្រាលី ជំរុញវិស័យការពារជាតិខ្លួនឯង ដោយលែងពឹងផ្អែកអាមេរិក

បានផុស

នៅ

កាណាដា និងអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក កាលពីថ្ងៃទី១៧កុម្ភៈ បានប្រកាសពីការពឹងផ្អែកលើខ្លួនឯង ខាងវិស័យការពារជាតិជាបន្តបន្ទាប់។ ទីក្រុង Ottawa បានដាក់ចេញនូវយុទ្ធសាស្ត្រ «ផលិតនៅកាណាដា» ដើម្បីកាត់បន្ថយការពឹងផ្អែកអាវុធអាមេរិក ខណៈទីក្រុង Melbourne នឹងចាក់បញ្ចូលថវិកាយ៉ាងច្រើនដើម្បីបង្កើតកន្លែងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងមូលនិធិបច្ចេកវិទ្យាការពារជាតិទំនើប។

រូបភាព៖Reutures
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងាកចេញពីទីក្រុងវ៉ាស៊ីនតោនត្រូវបានគេមើលឃើញថា ជាប្រតិកម្មចំពោះគោលនយោបាយ «America First» ដែលបង្ហាញពីចេតនាកាត់បន្ថយការពឹងផ្អែកលើសន្តិសុខ និងលើកកម្ពស់ឧស្សាហកម្មការពារជាតិក្នុងស្រុក ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចដែលធ្លាប់ស្ថិតនៅក្រោមឆ័ត្រសន្តិសុខអាមេរិកបានងាកមកជួយខ្លួនឯងវិញម្ដង។

យោងតាមការចេញផ្សាយពីភ្នាក់ងារ biz នាយករដ្ឋមន្ត្រីកាណាដា Mark Carney បានប្រកាសពីយុទ្ធសាស្ត្រឧស្សាហកម្មការពារជាតិថ្មីមួយនៅទីក្រុង Montreal ដោយបញ្ជាក់យ៉ាងច្បាស់អំពីចេតនាក្នុងការចាកចេញពីក្របខ័ណ្ឌសន្តិសុខដែលផ្តោតលើអាមេរិក។ លោកថា «ដោយមានគុណសម្បត្តិជាច្រើនចំពោះភាពជាដៃគូជាមួយអាមេរិក ប៉ុន្តែវាគឺជាទម្រង់នៃការពឹងផ្អែក។ ដូច្នេះ យើងត្រូវតែពង្រីកមូលដ្ឋានឧស្សាហកម្មការពារជាតិឯករាជ្យមួយ ដើម្បីកុំឲ្យគេចាប់ជាចំណាប់ខ្មាំងចំពោះការសម្រេចចិត្តរបស់ប្រទេសដទៃទៀតលើសន្តិសុខ។ យុទ្ធសាស្ត្រថ្មីដែលបានបង្ហាញដោយរដ្ឋាភិបាលត្រូវបានសង្ខេបជាពាក្យបីម៉ាត់គឺ «សាងសង់ ដៃគូ ទិញ» ក្នុងការទិញឧបករណ៍យោធា ការផលិតក្នុងស្រុកនឹងក្លាយជាអាទិភាពចម្បង។ ចំណែក ការទិញដោយផ្ទាល់ពីបរទេស នឹងត្រូវទុកជាជម្រើសចុងក្រោយមួយប៉ុណ្ណោះ»។

ងាកមកកាន់អូស្ត្រាលីឯណោះវិញ ក៏កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសមត្ថភាពការពារជាតិឯករាជ្យផងដែរ។ ក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS (សម្ព័ន្ធភាពសន្តិសុខសហរដ្ឋអាមេរិក-ចក្រភពអង់គ្លេស-អូស្ត្រាលី) រដ្ឋាភិបាលបានអនុម័តថវិកាដំបូងចំនួន ២.៥ ពាន់ពាន់លានដុល្លារ ដើម្បីសាងសង់កន្លែងសាងសង់នាវាមុជទឹកថ្មីមួយនៅ Osborne រដ្ឋអូស្ត្រាលីខាងត្បូង។

ទោះជាយ៉ាងណា អ្នកជំនាញកត់សម្គាល់ថា តើកាណាដា និងអូស្ត្រាលី អាចទទួលបានជោគជ័យឬអត់? នោះគឺដោយសារតែវានឹងមិនងាយស្រួលក្នុងការកសាងឡើងវិញ ក្នុងរយៈពេលខ្លី ប្រព័ន្ធអេកូឡូស៊ីការពារជាតិដែលពឹងផ្អែកលើអាមេរិកជាយូរមកហើយនោះទេ។ លោក Michael Byers សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ British Columbia និយាយថា ឧស្សាហកម្មការពារជាតិកាណាដាត្រូវបានគ្របដណ្ដប់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សអាមេរិកដូចជា Lockheed Martin និង General Dynamics ដោយមិនរាប់បញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយបរទេសទាំងនេះ ការសម្រេចបានគោលដៅ ៧០% ជាមួយសាជីវកម្មក្នុងស្រុកសុទ្ធសាធ គឺស្ទើរតែមិនអាចទៅរួចទេ។ ចំណែកមូលនិធិបណ្តាក់ទុនអូស្ត្រាលី ក៏មានកម្រិតមធ្យមទាក់ទងទៅនឹងថវិកាការពារជាតិទាំងមូល ដែលធ្វើឲ្យវាមានសារៈសំខាន់ថា តើការវិនិយោគឯកជនប៉ុន្មានដែលវាអាចទាក់ទាញបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក Rahman ស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី បង់ក្លាដែស ក្រោយឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម