ព័ត៌មានអន្ដរជាតិ
លោកហ្សេលេនស្គី ជំរុញឲ្យមានកិច្ចប្រជុំកំពូលកម្រិតមេដឹកនាំនៅហ្សឺណែវ
ក្នុងជំហានដ៏ម៉ឺងម៉ាត់មួយដើម្បីបំបែកភាពទាល់ច្រកនៅទីក្រុងហ្សឺណែវ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវឲ្យមានកិច្ចប្រជុំកំពូលកម្រិតខ្ពស់រវាងរូបលោកផ្ទាល់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

ក្នុងបទសម្ភាសន៍ជាមួយ Axios នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦នេះ លោកហ្សេលេនស្គី បានអះអាងថា ចំណុចរបត់លើបញ្ហាដែនដីអាចកើតឡើងបាន ទាល់តែមានកិច្ចចរចាផ្ទាល់រវាងមេដឹកនាំ។ ភាពតានតឹងបានហក់ឡើងដល់កម្រិតខ្ពស់ថ្មី បន្ទាប់ពីមានសំណើពីអាមេរិកក្នុងការប្រែក្លាយតំបន់ Donbas ឲ្យទៅជា «តំបន់សេដ្ឋកិច្ចសេរី» គ្មានយោធា។ ខណៈអាមេរិកមិនទាន់កំណត់ថាប្រទេសណាជាម្ចាស់ដី ផែនការនេះតម្រូវឲ្យមានការដកទ័ពចេញពីភាគីទាំងសងខាង ដែលជាលក្ខខណ្ឌមួយដែលលោកហ្សេលេនស្គីព្រមទទួលយក លុះត្រាតែរុស្ស៊ីដកទ័ពក្នុងចម្ងាយស្មើគ្នា និងមិនទាមទារអធិបតេយ្យភាពលើតំបន់នោះ។
លោកហ្សេលេនស្គីនៅតែរក្សាជំហររឹងមាំ ដោយបញ្ជាក់ថា លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងណាដែលបង្ខំឲ្យអ៊ុយក្រែនដកទ័ពតែម្ខាងឡើយ។ នៅពេលដែលមន្ត្រីរុស្ស៊ីត្រៀមបង្ហាញ «ជំហរលម្អិត» លើវិវាទដែនដីនៅថ្ងៃពុធនេះ លោកហ្សេលេនស្គី ថែមទាំងបានលើកឡើងពីគំនិតនៃការធ្វើប្រជាមតិថ្នាក់ជាតិ ដើម្បីធានាថា កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយណាមួយ ត្រូវតែមានការគាំទ្រផ្ទាល់ពីប្រជាជនអ៊ុយក្រែន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


