Connect with us

ព័ត៌មានជាតិ

ស្វីសបញ្ជាក់ពីការបន្តគាំទ្រកម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយភាគីស្វីសបានបញ្ជាក់ពីការបន្តគាំទ្រដល់កម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបដែលធ្វើឡើងនៅលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី សក់ សេដ្ឋា បានជជែកជាមួយលោក Arno Wicki ជំនួយការអគ្គនាយក និងជាប្រធានផ្នែកសម្រាប់អាស៊ី-អាមេរិក នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ខណៈដែលលោកបានដឹកនាំក្រុមការងារមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា។

ភាគីទាំងពីរ បានជជែកពិភាក្សាអំពីកិច្ចការអាទិភាព ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើរបៀបវារៈនៃកំណែទម្រង់វិមជ្ឈការ ក៏ដូចជាការផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពនៃការអនុវត្តអាទិភាពនយោបាយថ្មីៗទស្សនវិស័យរយៈពេលមធ្យមស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរកាអភិបាលកិច្ច និងវិស័យជាសក្តានុពលសម្រាប់កិច្ចសហការបច្ចេកទេសស៊ីជម្រៅ ដើម្បីជំរុញឱ្យការកែទម្រង់សំខាន់ៗទាំងនេះមានការរីកចម្រើនបន្ថែមទៀត។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ បានឯកភាពពីសារៈសំខាន់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសនៅក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងដ៏កាចសាហាវនានា។

ភាគីស្វីស ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់នូវការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយទីភ្នាក់ងារស្វីស SDC ក៏បានបេ្តជ្ញាខ្ពស់ក្នុងការបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម