Connect with us

ជីវិតកម្សាន្ដ

ធ្លាប់តែជាតួសម្តែង!​​ ប៉ែន ចំរុង ចេញស្នាដៃផលិតរឿងជាលើកដំបូង ក្នុងភាពយន្ត «ភូមិគ្រឹះម្លិះ»

បានផុស

នៅ

លោក ប៉ែន ចំរុង តារាសម្តែង និងជាពិធីករ ដ៏មានវោហារបានបង្ហាញស្នាដៃថ្មីក្នុងការដឹកនាំម្តែងរឿង «ភូមិគ្រឹះម្លិះ» ដែលជាភាពយន្តថ្មីមួយ ចាក់បញ្ជាំងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ភាពយន្ត «ភូមិគ្រឹះម្លិះ» ជាស្នាដៃភាពយន្តសហការរួមគ្នារវាងផលិតកម្ម 4U Media និងផលិតកម្ម Elite Media និង MTSL ដែលលោក ប៉ែន ចំរ៉ុង ជាអ្នកដឹកនាំសម្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង «ភូមិគ្រឹះម្លិះ» ត្រូវបានសម្ពោធ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នៅផ្សារទំនើប ជីប ម៉ុង មេហ្គា ម៉ល ២៧១ ដោយមានការអញ្ជើញចូលរួមពី លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមន៍សិល្បករខ្មែរ រួមទាំងសិល្បករ សិល្បការិនីជាច្រើនរូបទៀត។

តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោក ប៉ែន ចំរុង បានឱ្យដឹងថា ក្នុងនាមជាផលិតករ លោកមានភាពលំបាកច្រើន ព្រោះត្រូវរៀបចំដោយខ្លួនឯងគ្រប់យ៉ាង ខុសពីតួសម្តែង ដែលគ្រាន់តែស្លៀកពាក់ស្អាត មើលស្គ្រីបហើយចូលថតតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា លោកក៏អរគុណភាពលំបាកនេះ ដែលធ្វើ​ឱ្យលោកស្គាល់នូវការពិតជាច្រើន។ មិនត្រឹមតែជាផលិតករ លោក ប៉ែន ចំរុង ក៏ជាតួឯកក្នុងរឿង «ភូមិគ្រឹះម្លិះ» ផងដែរ។

លោកបានបញ្ជាក់ទៀតថា ការផលិតរឿងនេះឡើង គឺដោយសារតែការស្រលាញ់ ហើយស្របនឹងពេលបច្ចប្បន្ន វិស័យភាពយន្ត​កំពុងត្រូវការផលិតករដែលមានតម្រូវការទីផ្សារ ជាពិសេសភាពយន្តដែលមានរសជាតិថ្មីៗ។ លោកបានលើកឡើងដូច្នេះថា «ទីផ្សារកំពុងតម្រូវការ ទីផ្សារកំពុងតែចង់បានភាពយន្តដែលមានរសជាតិថ្មីៗ អញ្ចឹងបានខ្ញុំផលិត ហើយសំខាន់ទៅទៀតរសជាតិដែលយើងផលិតនេះ ជឿជាក់ថាបងប្អូននឹងមាននូវអ្វីដែលប្លែក ហើយថ្មី សម្រាប់លោកអ្នកដែរ»។

បើតាមលោក ប៉ែន ចំរុង នៅក្នុងសាច់រឿង «ភូមិគ្រឹះម្លិះ» បានបង្កប់នូវអាថ៌កំបាំង កំប្លែង និងឃាតកម្មជាដើម។ ជាមួយគ្នានេះ លោកក៏បានអរគុណដល់អ្នកគាំទ្រលោកកន្លងមក ហើយលោកសង្ឃឹមថា ភាពយន្តមួយនេះនឹងទទួលបានការគាំទ្រច្រើនផងដែរ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម