Connect with us

ព័ត៌មានអន្ដរជាតិ

Bill Gates សារភាព​​ថា មានចំណង​​ស្នេហា​ជាមួយស្តី្ររុស្ស៊ី​២នាក់​តាមរយៈ​ Epstein

បានផុស

នៅ

មហាសេដ្ឋីប្រាក​ពាន់​លាន​ លោក Bill Gates បាន​សារភាព​​ថា ខ្លួនបាន​សាង​​​«កំហុសដ៏ធំមួយ» ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ លោក Jeffrey Epstein។ លោក បាន​ប្រាប់បុគ្គលិកនៅមូលនិធិសប្បុរសធម៌​របស់​លោក​​ថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរុស្ស៊ីពីរនាក់មែន ប៉ុន្តែបដិសេធការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម​ផ្លូវភេទលើក្មេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters 

ចេញផ្សាយដោយ BBC កាលពីថ្ងៃទី២៥កុម្ភៈ​ ​មហាសេដ្ឋី​ជា​សហស្ថាបនិកក្រុមហ៊ុន Microsoft ​លោក Bill Gates គឺជាឈ្មោះលេចធ្លោម្នាក់ក្នុងចំណោមឈ្មោះបុគ្គលល្បីៗដែលលេចឡើងក្នុងឯកសារចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ព្រមទាំងបង្ហាញពីមិត្តភាពជិតស្និទ្ធ ការជួញដូរហិរញ្ញវត្ថុខុសច្បាប់ ជាពិសេសរូបថតឯកជនជាមួយជនល្មើសផ្លូវភេទដែលត្រូវបានកាត់ទោស គឺមហាសេដ្ឋី Epstein។

ស្ថិតនៅចំពោះមុខបុគ្គលិកមូលនិធិ មហាសេដ្ឋីពិភពលោករូបនេះបានសម្តែងការសោកស្តាយជាពន់ពេក នូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Epstein ដោយវាបានប៉ះពាល់ដល់ការងាររបស់អង្គការសប្បុរសធម៌របស់លោកយ៉ាងខ្លាំង។ ជាពិសេសការលេចធ្លាយសំឡេង ដែលបានចេញផ្សាយដោយ The Wall Street Journal នាពេលថ្មីៗនេះថែមទៀត។

លោកបាននិយាយថា «វាជាកំហុសដ៏ធំមួយក្នុងការចំណាយពេលជាមួយលោក Epstein។ ខ្ញុំសុំទោសចំពោះអ្នកគ្រប់គ្នាដែលត្រូវបានទាញចូលទៅក្នុងរឿងនេះ ដោយសារតែកំហុសដែលខ្ញុំបានធ្វើកាលពីអតីតកាល»។ នៅក្នុងនោះដែរ លោកនៅតែអះអាងថា ខ្លួនមិនបានធ្វើអ្វីខុសច្បាប់ទេ។

នៅក្នុងសេចក្តីព្រាងអ៊ីមែលមួយក្នុងចំណោមឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ លោក Epstein បានចោទប្រកាន់លោក Gates ថា មហាសេដ្ធីជាប់ពាក់ព័ន្ធនឹងរឿងមិនល្អជាច្រើន ជាពិសេសទំនាក់ទំនងរបស់គាត់ជាមួយលោក Gates មានចាប់ពីការជួយសេដ្ឋីបច្ចេកវិទ្យាឲ្យទទួលបានគ្រឿងញៀន ដើម្បីដោះស្រាយផលវិបាកនៃការរួមភេទជាមួយក្មេងស្រីរុស្ស៊ី រហូតដល់ការសម្របសម្រួលការណាត់ជួបខុសច្បាប់របស់គាត់ជាមួយស្ត្រីរៀបការរួច។

ទោះជាយ៉ាងណាក៏ដោយ លោក Gates បានសារភាពនៅឯសាលាក្រុងចំពោះអំពើពីរយ៉ាងរបស់លោកថា «ខ្ញុំពិតជាមានអំពើទំនាក់ទំនងស្នេហាមែន ទីមួយ ជាមួយអ្នកលេងល្បែងស៊ីសងជនជាតិរុស្ស៊ីម្នាក់ដែលបានជួបខ្ញុំនៅក្នុងព្រឹត្តិការណ៍ស្ពាន និងមួយទៀតជាមួយអ្នករូបវិទ្យានុយក្លេអ៊ែររុស្ស៊ីម្នាក់ទៀត ដែលខ្ញុំបានជួបតាមរយៈសកម្មភាពអាជីវកម្ម»។

ប៉ុន្តែលោកនៅតែបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយជនរងគ្រោះច្រើនរូបរបស់មហាសេដ្ធី Epstein ដែលបានសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងមួយក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម