សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់លេងល្បែងស៊ីសងនៅតំបន់បុរីកីឡា
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យភ្លាមៗ នៅទីតាំងតំបន់អាគារបុរីកីឡា ក្រោយមានបណ្ដោញសង្គម ផ្សព្វផ្សាយថាមានលួចលាក់ បើកលេងល្បែងស៊ីសងជាប្រភេទបៀការ៉ាត់អនឡាញ និងមានមនុស្សក្មេងចាស់ប្រុសស្រីចេញចូលលេងយ៉ាងអនាធិបតេយ្យ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យ ទីតាំងស្ថិតនៅបុរីកីឡា ក្រោមអាគារទី២ ជាន់ផ្ទាល់ដី ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ពុំឃើញមានអ្វីពាក់ព័ន្ធ ល្បែងស៉ីសងដូចដែលបណ្ដាញសង្គម បានចុះផ្សព្វផ្សាយនោះឡើយ។

មន្រ្តីនគរបាលបានបញ្ជាក់បន្ថែមថា ទីតាំងរូបភាពដែលបណ្ដាញសង្គមបានផ្សព្វផ្សាយជារូបភាពចាស់ ដែលកន្លងទៅ អាជ្ញាធរប៉ុស្តិ៍និងខណ្ឌបានចុះបង្ក្រាប់។


សូមបញ្ជាក់ផងដែរ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុង មានវិធានការយ៉ាងមុតមាំក្នុងយុទ្ធនាការ បោសសម្អាតល្បែងស៉ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនផងដែរ ពោលគឺត្រូវអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឱ្យបានល្អ៕ អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


