ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូន F-22 ៦គ្រឿងទៀតទៅអ៊ីស្រាអែល បន្ថែមលើ១២គ្រឿងដែលនៅទីនោះស្រាប់ ត្រៀមវាយអ៊ីរ៉ង់
សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ចំនួន៦គ្រឿងបន្ថែមទៀតហើយ ទៅកាន់ប្រទេសអ៊ីស្រាអែល ស្របពេលស្ថានការណ៍ជាមួយអ៊ីរ៉ង់ កាន់តែក្តៅ។

តាមការផ្សាយរបស់ Times of Israel កាលពីថ្ងៃពុធទី២៥ខែកុម្ភៈ, យន្តហោះទាំងនេះ នឹងបន្ថែមពីលើ F-22 ចំនួន១២គ្រឿង ដែលកំពុងដាក់ពង្រាយនៅមូលដ្ឋាន Ovda ស្រាប់ នាភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
ការបង្កើនកម្លាំងនេះ កើតឡើងមុនពេលអាមេរិក-អ៊ីរ៉ង់ រៀបចំជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។

យ៉ាងណា មុនពិភាក្សាគ្នា ទីក្រុងវ៉ាស៊ីនតោន បានគំរាមខ្លាំងៗទៅអ៊ីរ៉ង់ ជាការសង្កត់តុចរចា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ប្រកាសក្តែងៗថា ទីក្រុងតេហេរ៉ង់នឹងកើតរឿងធំ បើមិនព្រមចរចាកម្មវិធីមីស៊ីល។
លោកនិយាយថា អ៊ីរ៉ង់កំពុងព្យាយាមបង្កើត មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ហើយការចរចានៅថ្ងៃព្រហស្បតិ៍ជាមួយអ៊ីរ៉ង់ នឹងផ្តោតសំខាន់លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់តែម្តង។

ទន្ទឹមនោះ អនុប្រធានាធិបតីអាមេរិក JD Vance ក៏ចេញមុខអះអាងដែរថា ទីក្រុងវ៉ាស៊ីនតោន មើលឃើញអស់ហើយនូវព័ស្តុតាងដែលថា អ៊ីរ៉ង់កំពុងព្យាយាមកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារដឹកនាំដោយអាមេរិក កាលពីខែមិថុនាឆ្នាំមុន។
លោក Vance ប្រាប់ក្រុមអ្នកយកព័ត៌មាន៖ «គោលការណ៍គឺសាមញ្ញណាស់៖ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ប្រសិនបើពួកគេព្យាយាមកសាងអាវុធនុយក្លេអ៊ែរឡើងវិញ វានឹងបង្កបញ្ហាដល់យើង។ តាមពិតទៅ យើងបានឃើញព័ស្តុតាងដែលថា ពួកគេព្យាយាមធ្វើរឿងនោះអស់ទៅហើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


