Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ទៅអ៊ីស្រាអែលរួចហើយ ត្រៀមវាយអ៊ីរ៉ង់

បានផុស

នៅ

ក្នុងអ្វីដែលគេសន្និដ្ឋានថា ជាការបង្កើនកម្លាំងត្រៀមវាយប្រហារអ៊ីរ៉ង់, សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-22 នៅមូលដ្ឋានកងទ័ពអាកាសអ៊ីស្រាអែលរួចស្រេចហើយ។

យន្តហោះចម្បាំងបំបាំងកាយ F-22 (រូប៖ X)

បើតាមការផ្សាយរបស់ Times of Israel កាលពីថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ យន្តហោះ F-22 ចំនួន១២គ្រឿង ត្រូវបានបញ្ជូនទៅមូលដ្ឋាន Ovda នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

សេចក្តីរាយការណ៍ដដែលបន្តថា យន្តហោះទាំងនេះ ទើបហោះចេញពីមូលដ្ឋានទ័ពអាកាស Lakenheath ក្នុងប្រទេសអង់គ្លេស ក្រោយនៅទីនោះច្រើនថ្ងៃដោយសារមានបញ្ហាខ្លះជាមួយយន្តហោះចាក់សាំងតាមអាកាសដែលធ្វើដំណើរមកជាមួយ។

យន្តហោះ F-22 ដែលត្រូវបានប្រើប្រាស់ផ្តាច់មុខដោយកងទ័ពអាកាសសហរដ្ឋអាមេរិក គឺជាយន្តហោះចម្បាំងទំនើបបំផុតលើលោកលើផ្នែកឧត្តមភាពអាកាស (Air-superiority)។ វាត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវល្បឿន ភាពបត់បែន និងសមត្ថភាពបំបាំងកាយដ៏អស្ចារ្យដែលគ្មានគូប្រៀប ក្នុងការប្រយុទ្ធគ្នានៅលើអាកាស។

យន្តហោះចម្បាំងបំបាំងកាយ F-22 (រូប៖ X)

ព័ត៌មាននេះកើតឡើងចំពេលអាមេរិកនិងអ៊ីរ៉ង់ ត្រៀមជួបប្រជុំគ្នាសាជាថ្មីក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីចរចារឿងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយគេទាយទុកជាមុនថា បើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះ ប្រហែលជាអាមេរិក មិនទុកទៀតឡើយ គឺអាចនឹងបើកប្រតិបត្តិការយោធាមែនទែនហើយ។

ប៉ុន្មានថ្ងៃមកនេះ អាមេរិកបានពន្លឿនការបង្កើនកម្លាំងទ័ពនិងដំឡើងសាច់ដុំយោធាឥតឈប់ រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះផងដែរ ដើម្បីសម្លុតអ៊ីរ៉ង់ឲ្យធ្វើយ៉ាងណា ត្រូវបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរឲ្យខាងតែបាន។

មិនត្រឹមប៉ុណ្ណឹង ប្រមុខសេតវិមាន ដូណាល់ ត្រាំ ថែមទាំងគំរាមជាថ្មីផងដែរថា អ៊ីរ៉ង់នឹងជួបថ្ងៃដ៏សែនអាក្រក់ហើយប្រជាជនរបស់ពួកគេនឹងសោកស្តាយបំផុត បើទីក្រុងតេហេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀងណាមួយ ជាមួយអាមេរិកទេនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម