Connect with us

កីឡា

ក្រោយជោគជ័យជាកីឡាករ ពេលនេះ Messi និង CR7 បោះជំហានមានក្លិបបាល់ទាត់កាន់ម្នាក់មួយ

បានផុស

នៅ

កីឡាករ Cristiano Ronaldo និង Lionel Messi បានឈានជើងក្លាយជាម្ចាស់ក្លិប និងម្ចាស់ភាគហ៊ុនក្លិបបាល់ទាត់ បន្ទាប់ពីអ្នកទាំង ២ ជោគជ័យខ្លាំងក្នុងអាជីពជាកីឡាករបាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះខ្សែប្រយុទ្ធក្រុម Al-Nassr កីឡាករ Cristiano Ronaldo បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកសម្រេចចិត្តទិញយកភាគហ៊ុនក្លិប UD Almería នៃលីគទី ២ អេស្ប៉ាញ ចំនួន ២៥%។ ទោះបីជាយ៉ាងណា តម្លៃពិតប្រាកដនៃភាគហ៊ុន ២៥% នេះ មិនត្រូវបានគេបញ្ចញនោះទេ ប៉ុន្តែគេបានដឹង ថា ក្លិបត្រូវបានទិញដោយអ្នកជំនួញ អារ៉ាប៉ីសាអ៊ូឌីត លោក Mohamed Al-Khereiji ពីលោក Turki Al-Sheikh កាលពីឆ្នាំមុន ក្នុងតម្លៃ ១១៨.១៨ លានដុល្លារអាមេរិក។

ក្រឡេកទៅមើលខ្សែប្រយុទ្ធក្រុម Inter Miami កីឡាករ Lionel Messi វិញ បច្ចុប្បន្នលោកក៏មានក្លិបគ្រប់គ្រងមួយផងដែរ នៅប្រទេស អ៊ុយរូហ្គាយ។ Messi កំពុងឈរជាសហម្ចាស់ក្លិប Deportivo LSM នៃលីគទី ៤ ប្រទេស អ៊ុយរូហ្គាយ ជាមួយមិត្តរួមក្រុមរបស់គាត់កីឡាករ Luis Suarez។ ក្លិប Deportivo LSM ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ ២០២៥ ដោយ Messi និង Suarez ផ្ទាល់តែម្តង ខណៈបច្ចុប្បន្នកំពុងប្រកួតប្រជែងយ៉ាងសកម្មក្នុងលីគទី ៤ អ៊ុយរូហ្គាយ។

នេះជាការផ្លាស់ប្តូរនៃបរិបទថ្មីមួយផ្សេងទៀតសម្រាប់កីឡាករទាំង ២ បន្ទាប់ពីពួកគេជោគជ័យក្នុងអាជីពជាកីឡាករបាល់ទាត់។ ពីមុនពួកគេជាគូប្រជែងដ៏ស្វិតស្វាញនឹងគ្នាក្នុងនាមជាកីឡាករ ប៉ុន្តែបច្ចុប្បន្នពួកគេបានបោះជំហានក្លាយជាប្រធានក្លិបបាល់ទាត់រៀងៗខ្លួន។ ដូច្នេះយើងនឹងរង់ចាំមើល ថា តើពួកគេនឹងមានអ្វីផ្លាស់ប្តូរទៀត បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ ស្របពេលបច្ចុប្បន្នពួកគេមានវ័យជ្រែអស់ទៅហើយ?

អត្ថបទ៖ សេម កុសល
ប្រភព៖ បរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម