កីឡា
ឧក រដ្ឋា សម្រេចបំណងឈ្នះពានជូនក្លឹបជាការតបស្នង ខណៈការប្រកួតនេះខ្លួនកើនឡើងសមត្ថភាពជាងមុន
កីឡាករជំនាញដេញបាល់លឿនរបស់ក្រុមស្នងការ ន.ប រាជធានីភ្នំពេញ ឧក រដ្ឋា ថារូបគេសម្រេចបំណងដែលចង់ឈ្នះពានជូនក្លឹបជាការតបស្នងសងគុណនាពេលកន្លងមក ស្របអំឡុងពេលប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះរូបគេកើនឡើងសមត្ថភាពជាងឆ្នាំមុន។

កីឡាករ ឧក រដ្ឋា
ឧក រដ្ឋា បានឲ្យដឹងថា ការដណ្ដើមបានពានរង្វាន់សម្ដេច ក្រឡាហោម ជូនក្លឹបស្នងការ ន.ប រាជធានីភ្នំពេញ គឺជាការសម្រេចក្ដីបំណងមួយរបស់ខ្លួនរួមទាំងក្រុមទាំងមូលផងដែរដែលធ្លាប់ស្រមៃពេលណាមួយចង់ឈ្នះពានធំជូនក្លឹបវិញ។ នេះជាការតបស្នងសងគុណចំពោះការផ្ដល់ឱកាសឲ្យរូបគេចូលហ្វឹកហាត់ និងការយកចិត្តទុកដាក់អំពីថ្នាក់ដឹកនាំក្លឹបមកលើកីឡាករនាពេលកន្លងមក។

កីឡាករ ឧក រដ្ឋា
កីឡាករដើមកំណើតពីខេត្តកំពង់ឆ្នាំងរូបនេះបន្ថែមទៀតថា អំឡុងការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម នេះខ្លួនមានសមត្ថភាពរីកចម្រើនជាងមុនទៅទៀត។ ភាពរីកចម្រើននោះគឺការលេងនៅឆ្នាំនេះរូបគេយល់ពីការលេងច្រើនទាំងការលោតធ្វើរនាំង ការដេញបាល់ និងការវាយសេវាច្បាស់លាស់ជាងមុនឆ្ងាយ។ តាមរយៈការឈ្នះពានជូនក្លឹប និងការឈ្នះពានឯកត្តជនថ្មីៗនេះបានធ្វើឲ្យរូបគេរឹតតែមានកម្លាំងចិត្តតស៊ូឆ្ពោះទៅមុខបន្ថែមទៀតលើវិថីកីឡាបាល់ទះអាជីពនេះ។

កីឡាករ ឧក រដ្ឋា
បញ្ជាក់ដែរថា ឧក រដ្ឋា ជាកីឡាករជំនាញដេញបាល់លឿនរបស់ក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ។ រូបគេបានជួយក្រុមឲ្យឈ្នះពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ កម្លាំងស្នូលរបស់ក្រុមស្នងការម្នាក់នេះក៏បានឈ្នះពានឯកត្តជនជាកីឡាករធ្វើរនាំងល្អជាងគេក្នុងព្រឹត្តិការណ៍ផងដែរ៕

ក្រុមស្នងការ ន.ប រាជធានីភ្នំពេញលើកពានក្រឡាហោម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


