ព័ត៌មានជាតិ
វារីអគ្គិសនីចំនួន ២ កំពុងសាងសង់ក្នុងខេត្តពោធិ៍សាត់ គ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៦
វារីអគ្គិសនីចំនួន ២ កំពុងដំណើរការសាងសង់នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងបញ្ចប់ដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៦។
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែងដែលមានអនុភាព ៨០ មេហ្គាវ៉ាត់ កំពុងសាងសង់សម្រេចបានប្រហែល ៦៧% ហើយគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦។

ដោយឡែកវារីអគ្គិសនីស្ទឹងមេទឹក ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ វិនិយោគដោយក្រុមហ៊ុន Steung Meteuk Hydropower ក៏គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ ខណៈវឌ្ឍនភាពមកដល់ពេលនេះសាងសង់សម្រេចបានប្រមាណ ៧០%។
ក្រៅពីវារីអគ្គិសនីកំពុងសាងសង់ ខេត្តពោធិ៍សាត់ក៏បានដាក់ឲ្យដំណើរការវារីអគ្គិសនីអាតៃស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ដែលមានអនុភាព ១២០ មេហ្គាវ៉ាត់ កាលពីឆ្នាំ២០១៤ ។

ពាក់ព័ន្ធប្រភពថាមពលអគ្គិសនី ខេត្តពោធិ៍សាត់ក៏មានស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ០២ ដែលបានកំពុងដាក់ឲ្យដំណើរការនៅ ភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ របស់ក្រុមហ៊ុនស្ទើរថេក សាប់ស្ទែនណេបិល និងក្រុមហ៊ុនស្នេថេកអ៊ុនហ្វីនីត ដែលមានអនុភាព ៩០ មេហ្គាវ៉ាត់ និងក្រុមហ៊ុនស្នើថេក ប៊ីយ៉ន ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់។
ជាមួយគ្នានេះខេត្តពោធិ៍សាត់ក៏មានអនុស្ថានីយចំនួន ៥ ដែលអាចផ្គត់ផ្គង់អគ្គិសនីប្រកបស្ថិរភាពរួមមាន៖
-អនុស្ថានីយអូរសោម (GS22)៖ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង
-អនុស្ថានីយពោធិ៍សាត់ (GS21)៖ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់
-អនុស្ថានីយស្វាយស (GS45)៖ ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ
-អនុស្ថានីយស្នាអន្សា (GS49)៖ ស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ
-អនុស្ថានីយក្រគរ (GS73)៖ ស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


