ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ឫស្សីកែវ ចុះបាញ់ទឹកលាងសម្អាតផ្លូវ និងការ៉ូឡា ក្រោមស្ពានអាកាសឫស្សីកែវ ដើម្បីសោភ័ណភាព
កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយ រដ្ឋបាលសង្កាត់ឫស្សីកែវ បានចុះអនុវត្តសកម្មភាព បាញ់ទឹកលាងសម្អាតផ្លូវ និងការ៉ូឡា នៅតំបន់ខាងក្រោមស្ពានអាកាសឫស្សីកែវ ដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យក្នុងមូលដ្ឋាន។

សកម្មភាពចុះបាញ់ទឹកលាងសម្អាតផ្លូវនេះ កាលពីព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ ម្សិលមិញ ស្ថិតនៅតាមផ្លូវជាតិលេខ ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពី លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារសង្កាត់ និងកម្លាំងសណ្ដាប់ធ្នាប់ បាញ់លាងសម្អាតផ្លូវ និងការ៉ូឡា នៅតំបន់ក្រោមស្ពានអាកាសឫស្សីកែវ ដើម្បីលើកសោភ័ណភាព ភាពស្អាត អនាម័យ បរិស្ថានល្អ ផ្ដល់ផាសុកភាពជូនប្រជាពលរដ្ឋរស់នៅជុំវិញ និងអ្នកធ្វើដំណើរ។

លោកចៅសង្កាត់ឫស្សីកែវ បានបន្តថា លោកតែងតែចុះសម្អាតដងផ្លូវ និងតាមចំណុចសំខាន់ៗ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីជួយលុបបំបាត់រាល់ក្លិនមិនល្អ ឬទីតាំងសម្បូរកម្ទេចកំទីកាកសំណល់បោះចោលពាសវាលពាសកាល។

លោកចៅសង្កាត់ឫស្សីកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមកអង្គុយលេង ឬប្រកបអាជីវកម្មក្បែរក្រោមស្ពានអាកាសឫស្សីកែវ ត្រូវនាំគ្នាចូលរួមថែរក្សាអនាម័យ ដើម្បីបរិស្ថានល្អ ទាំងអស់គ្នា៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


