ព័ត៌មានអន្ដរជាតិ
ចិនប្រកាសបង្កើនចំណាយយោធា ៧% ក្នុងកាលៈទេសៈដែលពិភពលោកកំពុងឡើងកម្ដៅ
យោងតាមសារព័ត៌មាន CNA ក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំដ៏មានសារៈសំខាន់នៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦នេះ ប្រទេសចិនបានប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនចំនួន ៧% បន្ថែមទៀត ដែលធ្វើឲ្យកញ្ចប់ថវិកាយោធាសរុបហក់ឡើងដល់ទៅ ១,៩១ទ្រីលានយន់ (ប្រហែល ២៧៦,៩ពាន់លានដុល្លារអាមេរិក)។

ទោះបីជាតួលេខនេះហាក់ដូចជាថយចុះបន្តិច បើធៀបនឹងការកើនឡើង ៧,២% ក្នុងរយៈពេល៣ឆ្នាំមុន ប៉ុន្តែវាគឺជាការកើនឡើងក្នុងកម្រិតខ្ពស់ជាលើកទី១១ឆ្នាំជាប់ៗគ្នា ខណៈដែលចិនកំពុងចាប់ផ្តើមផែនការ៥ឆ្នាំថ្មី ដើម្បីពង្រឹងយុទ្ធសាស្ត្រសេដ្ឋកិច្ច និងយោធារហូតដល់ឆ្នាំ២០៣០។
ការបង្កើនចំណាយយោធានេះ កើតឡើងចំពេលដែលចិនកំពុងមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវជាមួយសហរដ្ឋអាមេរិក ជាពិសេសគឺភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ បន្ថែមពីលើនេះ វិបត្តិសង្រ្គាមដែលកំពុងឆេះសន្ធោសន្ធៅនៅមជ្ឈិមបូព៌ា ក៏កំពុងដាក់សម្ពាធលើសន្តិសុខថាមពលប្រេង និងទំនាក់ទំនងរបស់ចិនជាមួយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រផងដែរ។ ដ្បិតទីក្រុងប៉េកាំងតែងតែអះអាងថា ការចំណាយនេះគឺក្នុងគោលបំណងការពារខ្លួន និងនៅមានកម្រិតទាបជាងសហរដ្ឋអាមេរិកឆ្ងាយណាស់ក្តី ក៏អ្នកវិភាគមើលឃើញថា នេះគឺជាសញ្ញាយ៉ាងច្បាស់នៃមហិច្ឆតារបស់កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងការក្លាយជា «កងទ័ពលំដាប់ពិភពលោក» នៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។
ស្របពេលជាមួយនឹងការទំនើបកម្មអាវុធ ចិនក៏កំពុងបន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយយ៉ាងខ្លាំងក្លានៅក្នុងជួរកងទ័ព ដែលបានធ្វើឲ្យមេបញ្ជាការជាន់ខ្ពស់ជាច្រើនរូបត្រូវបានដកចេញពីតំណែង។ ទោះបីជាមានការរុះរើផ្ទៃក្នុងយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលចិននៅតែបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចឲ្យបាននូវការធ្វើទំនើបកម្មកងទ័ពទាំងស្រុងនៅត្រឹមឆ្នាំ២០៣៥ខាងមុខ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


