ព័ត៌មានអន្ដរជាតិ
រុស្ស៊ីចោទអ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងរបស់ខ្លួន ក្នុងសមុទ្រមេឌីទែរ៉ាណេ
រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងដឹកឧស្ម័នធម្មជាតិរាវ (LNG) លិចនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ចន្លោះប្រទេសលីប៊ី និងប្រទេសម៉ាល់តា(Malta)។ នេះបើយោងតាម Al Jazeera ចុះផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ។

អាជ្ញាធរកំពង់ផែលីប៊ី បាននិយាយថា៖«នាវាដឹកប្រេងនេះត្រូវបានវាយប្រហារ និងផ្ទុះឆេះភ្លាមៗ បន្ទាប់មកមានអគ្គិភ័យដ៏ធំមួយ នាំឱ្យនាវាលិចទាំងស្រុងនៅយប់ថ្ងៃអង្គារ នាភាគខាងជើងនៃកំពង់ផែ Sirteនៃប្រទេសលីប៊ី»។
លោក វ្ល៉ាឌីមៀរ ពូទីន ប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ីនៅថ្ងៃពុធថា៖ «នេះជាការវាយប្រហារភេរវកម្ម។ នេះមិនមែនជាលើកទីមួយទេដែលយើងបានឃើញរឿងបែបនេះកើតឡើង»។ លោកពូទីន ទាមទារឲ្យទីក្រុងកៀវទទួលខុសត្រូវ។
យ៉ាងណាមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែននោះទេ។
ក្រសួងដឹកជញ្ជូនរុស្ស៊ី បានឲ្យដឹងថា កប៉ាល់ Arctic Metagaz ដែលបានដឹកឧស្ម័នធម្មជាតិរាវ (LNG) ពីកំពង់ផែ Murmansk នៃតំបន់អាកទិក ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) របស់កងទ័ពជើងទឹកអ៊ុយក្រែនបាញ់ចេញពីឆ្នេរសមុទ្រលីប៊ី»។
ក្រសួងបន្តថា សមាជិកនាវិកទាំង ៣០នាក់ ជាជនជាតិរុស្ស៊ីមានសុវត្ថិភាពទាំងអស់ ព្រោះការជួយសង្គ្រោះពីភ្នាក់ងារប្រទេសម៉ាល់តា។
រុស្ស៊ីបន្ថែមថា៖ «យើងចាត់ទុកអ្វីដែលបានកើតឡើងថាជាទង្វើភេរវកម្មអន្តរជាតិ និងចោរសមុទ្រ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ»។
យោងតាមការណែនាំពីទីភ្នាក់ងារជួយសង្គ្រោះសមុទ្រលីប៊ី កប៉ាល់ Arctic Metagaz បានលិចនៅក្នុងដែនទឹករវាងប្រទេសលីប៊ី និងប្រទេសម៉ាល់តា បន្ទាប់ពីឆេះនៅយប់ថ្ងៃអង្គារ។
អាជ្ញាធរកំពង់ផែលីប៊ីនិយាយថា កប៉ាល់នេះកំពុងដឹកឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ ៦២ ០០០តោន នៅតាមផ្លូវទឹកទៅកាន់ទីក្រុង Port Said ប្រទេសអេហ្ស៊ីប។
ក្រសួងវិស័យប្រេងប្រទេសអេហ្ស៊ីបបានបដិសេធទំនាក់ទំនងជាមួយ នាវាដឹកប្រេងដែលរុស្ស៊ីលើកឡើង។
ក្រសួងថា៖ « នាវាដឹកប្រេងនេះមិនបានចុះបញ្ជីក្រោមកិច្ចសន្យាណាមួយដើម្បីផ្គត់ផ្គង់ ឬទទួលទំនិញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់ប្រទេសអេហ្ស៊ីបទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


