កីឡា
ត្រឹមពេលនេះ Kwame ស៊ុតចូល ភ្នំពេញក្រោន ៩ គ្រាប់ ធ្វើឲ្យគ្រូ Oleg សរសើរជាកីឡាករដ៏អស្ចារ្យ
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានសរសើរខ្សែប្រយុទ្ធសញ្ញាតិហ្គាណា Kwame Peprah ជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងរដូវកាលនេះ។

ការសរសើរនេះ បន្ទាប់ពីកីឡាករ Kwame Peprah បានស៊ុតចូល ភ្នំពេញក្រោន ចំនួន ៣ គ្រាប់ក្នុងការប្រកួតដែល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះដោយលទ្ធផល ៤-១ សម្រាប់ការប្រកួតជើងទី១ វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គ្រូបង្វឹកភ្នំពេញក្រោនបាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា ៖«Peprah Kwame របស់ព្រះខ័នរាជស្វាយរៀងបង្ហាញខ្លួនអស្ចារ្យមែនទែននៅរដូវកាលនេះ។ ខ្ញុំសូមសរសើរពីសមត្ថភាពរបស់គាត់ជាពិសេស ការបញ្ចប់ទីដ៏មានប្រសិទ្ធភាព»។

គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ Kwam Peprah បានស៊ុតចូល ភ្នំពេញក្រោន ចំនួន ៩ គ្រាប់ហើយ។ ការជួបគ្នាលើកទី១ នៅរដូវកាលនេះក្នុងពានរង្វាន់បើករដូវកាល Cambodian Super Cup កីឡាករសញ្ជាតិហ្គាណាបានស៊ុតចូល ២ គ្រាប់ គឺនៅពេលស្មើគ្នា ២-២ សម្រាប់ ៩០ នាទីពេញ និង ១ គ្រាប់ទៀតដោយប៉េណាល់ទីកាត់សេចក្តី។
សម្រាប់ការជួបគ្នា ២ លើកក្នុងលីគ Kwam Peprah ស៊ុតចូល ៤ គ្រាប់ គឺ ១ គ្រាប់នៅជើងទី១ នៅពេល ភ្នំពេញក្រោន ឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-២ និងជើងទី២ រកបាន ៣ គ្រាប់ នៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះភ្នំពេញក្រោន ដោយលទ្ធផល ៣-២ វិញ។

ចុងក្រោយបំផុតក្នុងពានរង្វាន់អន្តរជាតិ Kwam Peprah ស៊ុតបាន ៣ គ្រាប់ទៀតនៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៤-១។ គិតទៅរាល់ការជួបគ្នា ៤ លើកនៅក្នុងរដូវកាលនេះ រូបគេតែងតែស៊ុតចូលភ្នំពេញក្រោន រហូត។
នៅរដូវកាលនេះ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នា ៣ ប្រកួតទៀត គឺ ការប្រកួតជើងទី២ ក្នុងពានរង្វាន់ AFC Challenge League និង ២ ប្រកួតទៀត ក្នុងលីគកំពូលកម្ពុជា។ ក្រុមទាំងពីរអាចនឹងជួបគ្នាក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទៀត ដូច្នេះសូមរង់ចាំមើលថាតើ Kwame Peprah នៅតែបន្តស៊ុតចូល ភ្នំពេញក្រោន ទៀតទេ៕

៩ គ្រាប់របស់ Kwame ស៊ុតចូល ភ្នំពេញក្រោន
- ២ គ្រាប់ ក្នុងពានរង្វាន់ Cambodian Super Cup
- ៤ គ្រាប់ ក្នុងលីគ (១ គ្រាប់ ក្នុងជើងទី១ និង ៣ គ្រាប់ក្នុងជើងទី២)
- ៣ គ្រាប់ នៅ AFC Challenge Leauge

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


