កីឡា
Kwame មិនត្រឹមជា Top scorer ក្នុងលីគកម្ពុជា តែក៏ជា Top scorer ក្នុងតំបន់អាស៊ាន
ខ្សែប្រយុទ្ធ Kawame Peprah របស់ក្រុម ព្រះខ័នរាជស្វាយរៀង មិនត្រឹមតែជាប់ឈ្មោះជាកីឡាកររកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនគេក្នុងលីគកំពូល កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែគិតត្រឹមពេលនេះ រូបគេក៏កំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំលីគនៅតំបន់ អាស៊ាន ផងដែរ។

គិតត្រឹមសប្តាហ៍ទី ២០ នៃលីគកំពូល កម្ពុជា រដូវកាល ២០២៥-២០២៦ Kawame Peprah កំពុងឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុត ដោយរកបាន ២០ គ្រាប់ បន្ទាប់ពីស៊ុតបញ្ចូលទី ២ គ្រាប់បន្ថែមទៀត នៅក្នុងការប្រកួតយកឈ្នះលើក្រុម គិរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃ អាទិត្យ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៦។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៥ ឆ្នាំ មិនត្រឹមតែឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគប៉ុណ្ណោះទេ ប៉ុន្តែគិតត្រឹមពេលនេះ រូបគេក៏កំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតប្រចាំតំបន់ អាស៊ាន នៅរដូវកាលនេះផងដែរ។

តាមរយៈទិន្ន័យជាក់ស្តែង ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Bissoli របស់ក្រុម Buriram United នៃលីគកំពូល ថៃ, ខ្សែប្រយុទ្ធសញ្ជាតិ ប្រស៊ីល Pedro Alves របស់ក្រុម Kasuka នៃលីគកំពូល ប្រ៊ុយណេ និងខ្សែប្រយុទ្ធសញ្ជាតិ ជប៉ុន Koki Narita របស់ក្រុម Ezra FC នៃលីគកំពូល ឡាវ ស្ថិតនៅចំណាត់ថ្នាក់បន្ទាប់ពី Kwame ដោយរកបាន ១៩ គ្រាប់ដូចគ្នា។

បន្ទាប់មកទៀត ខ្សែប្រយុទ្ធសញ្ជាតិ ប្រស៊ីល Chrigor Moraes របស់ក្រុម Selangor និងខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Bérgson របស់ក្រុម Johor Darul Ta’zim នៃលីគកំពូល ម៉ាឡេស៊ី រកបាន ១៧ គ្រាប់។ ខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន Patrick Ella របស់ក្រុម Mahar United នៃលីគកំពូល មីយ៉ាន់ម៉ា និងខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Maxwell របស់ក្រុម Persija Jakarta នៃលីគកំពូល ឥណ្ឌូណេស៊ី រកបាន ១៣ គ្រាប់។

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Alan Grafite របស់ក្រុម Cong An Ha Noi FC នៃលីគកំពូល វៀតណាម រកបាន ១១ គ្រាប់។ ចុងក្រោយខ្សែប្រយុទ្ធសញ្ជាតិ ជប៉ុន Shingo Nakano របស់ក្រុម Albirex Niigata នៃលីគកំពូល សិង្ហបុរី រកបាន ១០ គ្រាប់។ ដោយឡែកកីឡាករមកពីលីគ ទីម័រ មិនមានឈ្មោះនោះទេ ដោយពុំមានទិន្ន័យច្បាស់លាស់។

គួរបញ្ជាក់ ថា កីឡាករត្រូវបានបង្ហាញខាងលើ គឺសុទ្ធតែជាកីឡាករ ដែលកំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគនីមួយៗនៃប្រទេសក្នុងតំបន់ អាស៊ាន គិតត្រឹមថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦។ ដូច្នេះ នាពេលខាងមុខ ស្ថិតិគ្រាប់បាល់នឹងមានការប្រែប្រួលបន្ថែមទៀត៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


