ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យរួមគ្នាទប់ស្កាត់កុំឱ្យមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីបន្តទៀត ដើម្បីត្រៀមស្នើសុំវិញ្ញាបនបត្រពីWHO
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យរួមគ្នាទប់ស្កាត់កុំឱ្យមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីនៅក្នុងប្រទេសកម្ពុជាបន្តទៀត ដើម្បីត្រៀមលក្ខណៈស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក(WHO)។

ថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត កាលពីថ្ងៃទី៥ខែមីនា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្មវិធីគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នារក្សាឱ្យបាន «មិនឱ្យមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងប្រទេសកម្ពុជាឡើយ» ដើម្បីត្រៀមលក្ខណៈស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក បញ្ជាក់ពីការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តីបានបន្តថា «សមិទ្ធផលយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់រយៈពេល ១៥ឆ្នាំ នៅប្រទេសកម្ពុជា បានសម្រេចជោគជ័យតាមផែនការ និងបង្ហាញពីភាពរឹងមាំនៃការដឹកនាំ និងកិច្ចសហការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ»។
លោករដ្ឋមន្ត្រីបានណែនាំដល់មជ្ឈមណ្ឌលជាតិត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួសរាន់រៀបចំផែនការយុទ្ធសាស្រ្តបន្តឆ្នាំ២០២៦-២០៣៥ ដើម្បីភាពរឹងមាំ និងនិរន្តរភាពការងារកៀរគរធនធានសម្រាប់អនុវត្តការងារក្រោយជំងឺគ្រុនចាញ់ត្រូវបានលុបបំបាត់។ ត្រូវពង្រឹង និងពង្រីកមូលធនមនុស្សដោយប្រកាន់យកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ មានការទទួលខុសត្រូវខ្ពស់បំផុតលើតួនាទី និងភារកិច្ច មានឆន្ទៈមុតស្រួច និងបុរេសកម្ម។ ត្រូវស្គាល់ឱ្យបានច្បាស់លាស់នូវវឌ្ឍនភាពសមិទ្ធកម្ម និងរួមគ្នាកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយទាន់ពេលវេលា លើការវិភាគដោះស្រាយរាល់បញ្ហាប្រឈមឱ្យស្របតាមកាលៈទេសៈ និងត្រូវពង្រីកសមត្ថភាព និងវិសាលភាពប្រព័ន្ធសេវាស្របតាមយុគសម័យឌីជីថល និបច្ចេកវិទ្យា។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានណែនាំដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សូមបន្តការទទួលខុសត្រូវ និងពង្រីកវិសាលភាពសកម្មភាពការងារលើការលើកទឹកចិត្តថ្នាក់មូលដ្ឋានផ្ទាល់ឱ្យបន្តខិតខំអនុវត្តនូវផែនការសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី ផ្តោតលើគុណភាព និងប្រសិទ្ធភាព ពិសេសការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ លើកកម្ពស់អនាម័យផ្ទះសំបែង បរិស្ថានល្អ និងរស់នៅស្អាត។
ក្នុងឆ្នាំ២០២៥ ករណីឆ្លងក្នុងស្រុកបានថយចុះ ៨៤% បើប្រៀបនឹងឆ្នាំ២០២៤ពី ៣២២ មកនៅ ៥២ ករណីខណៈករណីនាំចូលពីក្រៅប្រទេសមាន ៥៥ ករណី។ អត្រាអាំងស៊ីដង់បានថយចុះពី ០,២៦% នៅឆ្នាំ២០២១ មកនៅ ០,០០៣% ក្នុងឆ្នាំ២០២៥ ដែលស្ទើរស្មើសូន្យ។ ទូទាំងប្រទេសមិនមានករណីឆ្លងថ្មីត្រូវបានរកឃើញឡើយចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន បញ្ជាក់ពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រព័ន្ធតាមដានជំងឺ៕
អត្ថបទ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


