ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីសន្យាជួយការពារសម្ព័ន្ធមិត្ត ប៉ុន្តែបដិសេធចូលរួមវាយលុកអ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបញ្ជាក់ថា អូស្ត្រាលីនឹងជួយការពារដៃគូក្នុងតំបន់ពីការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្តែលោកស្រីបានបដិសេធដាច់ខាតក្នុងការចូលរួមក្នុង «សកម្មភាពវាយលុក» ឬការបញ្ជូនទ័ពជើងគោកចូលក្នុងប្រទេសអ៊ីរ៉ង់។

តាមការផ្សាយរបស់ AFP នាថ្ងៃទី៨ខែមីនាឆ្នាំ២០២៦ ជំហរការពារនេះធ្វើឡើងខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាល បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei ដែលបង្កឲ្យមានការសងសឹកលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។
ទោះបីជាអូស្ត្រាលីគាំទ្រថាការវាយប្រហារលើអ៊ីរ៉ង់ជាជម្រើសចាំបាច់ដើម្បីទប់ស្កាត់អាវុធនុយក្លេអ៊ែរក៏ដោយ ក៏នាយករដ្ឋមន្ត្រី Anthony Albanese បានបញ្ជាក់ពីដែនកំណត់នៃការពាក់ព័ន្ធរបស់ខ្លួន។ លោកបានបង្ហើបថា មានមន្ត្រីអូស្ត្រាលី៣នាក់នៅលើនាវាមុជទឹកអាមេរិកដែលបានបាញ់ពន្លិចនាវាអ៊ីរ៉ង់កាលពីថ្ងៃទី៤មីនា ប៉ុន្តែលោកសង្កត់ធ្ងន់ថា ពួកគេនៅទីនោះក្នុងគោលបំណងហ្វឹកហ្វឺនក្រោមសន្ធិសញ្ញា AUKUS ប៉ុណ្ណោះ។ បច្ចុប្បន្ន អូស្ត្រាលីមានកងកម្លាំងប្រហែល១០០នាក់នៅក្នុងតំបន់ ប៉ុន្តែទីក្រុងកង់បេរ៉ាអះអាងថា ខ្លួនមិនមានផែនការចូលរួមក្នុងប្រតិបត្តិការយោធាផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


