កីឡា
សហព័ន្ធកីឡាជឺជីតស៊ូ ការប្រកួតជើងឯកថ្នាក់ជាតតិរឹតតែមានការចូលរួមកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បង្ហាញនូវមោទកភាពជាខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំមានការស្រឡាញ់ចូលចិត្ត និងចូលរួមក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នេះមានការគាំទ្ររឹតតែខ្លាំង និងមានចំនួនច្រើន។

ទិដ្ឋភាពប្រកួត
អគ្គលេខាធិការសហព័ន្ធលោក សំអុន បូរមី បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២៦ នេះគឺមានសន្ទុះនៃការគាំទ្រច្រើនពីបណ្ដាកីឡាករ កីឡាការិនី និងក្លឹបផ្សេងៗនៅកម្ពុជាមានរហូតជាង ២០០នាក់ឯណោះ។ ពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកចូលរួមមានការកើនឡើងជាបន្តបន្ទាប់នេះបង្ហាញពីភាពរីកចម្រើន និងការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជន។

ទិដ្ឋភាពប្រកួត
លោក សំអុន បូរមី បន្ថែមទៀតថា ការប្រកួតថ្នាក់ជាតិនៅឆ្នាំក្រោយអាចនឹងរៀបចំនៅឯខេត្តសៀមរាបវិញម្ដងដើម្បីចូលរួមផ្សព្វផ្សាយពីខេត្តតំបន់ទេសចរណ៍នៅទីនោះផង និងជាការផ្លាស់ប្ដូរបរិយាកាសថ្មីរួមទាំងជាប្រូម៉ូតទៅដល់ក្រុមជឺជីតស៊ូទាំងខ្មែរ-បរទេសផងដែរ។

ទិដ្ឋភាពប្រកួត
បញ្ជាក់ដែរថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២៦ របស់ខ្លួនហើយកាលពីថ្ងៃទី៨ ខែមីនា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោយរៀបចំអស់ ២ថ្ងៃកន្លងទៅនេះ៕



ប្រធានសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


