Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ជាប់លេខ ៣៥ ក្នុងក្លិបកំពូលទាំង ៥០ ប្រចាំតំបន់ អាស៊ាន

បានផុស

នៅ

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ជាក្រុមមកពីលីគ កម្ពុជា តែមួយគត់ ដែលត្រូវបានវាយតម្លៃដោយស្ថាប័ន Opta Analyst ជាប់នៅក្នុងចំណាត់ថ្នាក់ក្លិបលំដាប់កំពូលទាំង ៥០ ប្រចាំតំបន់ អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដកស្រង់ប្រភពពី Asean Football បានឱ្យដឹង ថា ក្លិប ព្រះខ័នរាជស្វាយរៀង បានជាប់លេខ ៣៥ ក្នុងចំណោមក្លិបកំពូលទាំង ៥០ ប្រចាំតំបន់ អាស៊ាន បន្ទាប់ពីរកបានពិន្ទុសរុបចំនួន ៦២.១ពិន្ទុ។ ព្រះខ័នរាជស្វាយរៀង បានកើនឡើងពិន្ទុ ក៏ដូចជាចំណាត់ថ្នាក់យ៉ាងច្រើនបែបនេះ បន្ទាប់ពីពួកគេសាងកំណត់ត្រា និងសមិទ្ធផលល្អៗជាច្រើនទាំងការប្រកួតប្រជែងពានក្នុងស្រុក និងពានអន្តរជាតិ AFC Challenge League នារយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។

ចំណាត់ថ្នាក់នេះ ត្រូវបានគេមើលឃើញ ថា ជាភាពរីកចម្រើនមួយរបស់ក្រុម កម្ពុជា ដែលមានមូលដ្ឋាននៅខេត្ត ស្វាយរៀង មួយនេះ។ តាមរយៈទិន្នន័យខាងលើ បានបង្ហាញ ថា ក្រុមការពារតំណែងជើងឯកលីគកំពូល កម្ពុជា បានស្ថិតនៅលើក្រុមខ្លាំងៗជាច្រើនរបស់ប្រទេស ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី និង ថៃ ជាដើម។

ក្រឡេកទៅមើលក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ៥ វិញ ក្នុងនោះក្លិបយក្ស ម៉ាឡេស៊ី Johor Darul Ta’zim បន្តស្ថិតនៅចំណាត់ថ្នាក់កំពូលក្នុងតំបន់ អាស៊ាន។ ចំណែកក្រុម Buriram United របស់ ថៃ ឈរលេខ ២, ក្រុម Cong An Ha Noi FC របស់ វៀតណាម ឈរលេខ ៣, ក្រុម Bangkok United របស់ ថៃ ឈរលេខ ៤ និងក្រុម Persib Bandung របស់ ឥណ្ឌូណេស៊ី ឈរលេខ ៥៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម