ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យបណ្ឌិត្យសភានគរបាលបន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់សិស្ស-និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស-និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។

ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗនៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន។
តាមលោក ស សុខា បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យ ដែលមានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាលឱ្យមានគុណភាព និងស្តង់ដារ។ ខណៈសាលាក៏បានរៀបចំចងក្រងនូវកម្មវិធីសិក្សា និងមេរៀនយ៉ាងច្បាស់លាស់ ស្របតាមបច្ចេកទេសទំនើប និងស្ថានភាពជាក់ស្តែងសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស-និស្សិត ក្នុងការឈ្វេងយល់ឱ្យបានឆាប់រហ័សនិងអាចយកទៅអនុវត្តផ្ទាល់ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីនេះ ដើម្បីបង្កើនគុណវុឌ្ឍិនិងសមត្ថភាពកាន់តែប្រសើរឡើងថែមទៀត លោករដ្ឋមន្ត្រីមហាផ្ទៃ បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបញ្ជូនមន្ត្រី គ្រូ និងសិស្ស-និស្សិតមួយចំនួនទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើបៗពីបណ្តាប្រទេសជឿនលឿន។ លោក បានបង្ហាញក្ដីសង្ឃឹមយ៉ាងជឿជាក់ថា ផ្អែកលើវឌ្ឍនភាពជាបន្តបន្ទាប់នេះ ក្នុងរយៈពេលប្រហែល៥ឆ្នាំទៅមុខទៀត ការធ្វើទំនើបកម្មលើការបណ្តុះបណ្តាល និងការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ នឹងបង្កើនជ័យលាភីសិស្ស-និស្សិត កាន់តែមានគុណភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់។

លោក ស សុខា ក៏បានណែនាំដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តអនុវត្តបេសកកម្មដ៏មានសារៈសំខាន់របស់ខ្លួន ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេសត្រូវបន្តលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាល និងមន្ត្រីពន្ធនាគារ ស្របតាមពាក្យស្លោក “បណ្ដុះបណ្ដាលមានគុណភាព គឺកសាងកម្លាំងមានសមត្ថភាព”។

លោក បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តផែនការបណ្ឌិត្យសភាឌីជីថល ឱ្យក្លាយជាគ្រឹះនៃការបណ្ដុះបណ្ដាលទំនើប ដោយបញ្ចូលបច្ចេកវិទ្យា នវានុវត្តន៍ និងចំណេះដឹងឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿនរបស់សង្គម និងបញ្ហាសន្តិសុខក្នុងយុគសម័យថ្មី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ពីវេទិកាខាងលើនោះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យស្នងការនគរបាលរាជធានី-ខេត្ត គប្បីបង្កើនការធ្វើបទបង្ហាញ តម្រង់ទិសដល់សិស្ស-និស្សិត ដែលជាប់ និងត្រៀមទៅបំពេញការងារនៅតាមអង្គភាពចំណុះ រួមទាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមន្ត្រីទាំងអស់នោះយល់ច្បាស់ពីចក្ខុវិស័យ និងអ្វីដែលថ្នាក់ដឹកនាំចង់បានចេះរបៀបរបបធ្វើការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


