ព័ត៌មានជាតិ
ស៊ីម៉ាក់ ដាក់ពង្រាយម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot) ពន្លឿនការបោសសម្អាតសំណល់ពីសង្គ្រាមថៃឈ្លានពាន
ម៉ាស៊ីនបោសម្អាតមីនមន្ត (Robot) ចំនួន ៤គ្រឿងបន្ថែមទៀត នឹងត្រូវពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន និងគ្រាប់មីន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។
ម៉ាស៊ីនបោសសម្អាតមីនយន្តនេះ ជាសមិទ្ធផលដែលបានមកពីការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOS។

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស៊ីម៉ាក់ ក៏បានទទួលគ្រឿងចក្រកម្ទេចមីនថ្មីទំនើប ប្រភេទ KOMATSU ដើម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលនោះគឺជាសម្ភារបច្ចេកទេសសម្រាប់ពង្រឹងសន្តិភាពមនុស្សជាតិ។ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទ KOMATSUនេះ មានទម្ងន់ជាង៤០តោន ត្រូវបានប្រើប្រាស់និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាពCMACនិងក្រុមហ៊ុនKOMATSUនៅចុងទសវត្សឆ្នាំ១៩៩៨ និងបានដាក់ឱ្យដំណើរការក្នុងអង្គភាពCMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។
លោក ហេង រតនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ទាំងនេះជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាព CMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា។ ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន ដើម្បីជាប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាន និងប្រើប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡើងវិញ ប្រកបដោយសុខសុវត្ថិភាព និងកសាងជីវិតដោយសន្តិភាព។ លោក ហេង រតនា គូសបញ្ជាក់ថា៖«ដំណើររឆ្ពោះទៅមុខក្នុងការរំដោះទឹកដីនៃព្រះរាជាណាចក្រនេះ ឱ្យមានសុខសុវតិ្ថភាពនិងលាចាកផុត ពីការគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់សៀមឈ្លានពាន»។

បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់ បានបញ្ជូនកម្លាំងជំនាញដោះមីនជាច្រើននាក់ដាក់នៅតាមតំបន់ដែលរងផលប៉ះពាល់ពីសង្គ្រាម ជាពិសេសនៅតាមភូមិឋានពលរដ្ឋដែលយោធាថៃបានទម្លាក់គ្រាប់។

គួរជម្រាបថា ក្នុងសង្គ្រាមឈ្លានពានទឹកដី យោធាថៃបានប្រើប្រាស់គ្រាប់ទម្លាក់ពីលើអាកាស ព្រមទាំងគ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិបានហាមប្រាម។ តាមរបាយការណ៍របស់អង្គភាពស៊ីម៉ាក់ គ្រាប់បែក MK-84 ដែលត្រូវបានរកឃើញនៅផ្ទះពលរដ្ឋ មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងគេបំផុតក្នុងចំណោមប្រភេទគ្រាប់បែក MK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសថៃអំឡុងផ្ទុះសង្គ្រាមជាមួយកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


