ព័ត៌មានជាតិ
ត្រឹម៧ថ្ងៃដើមខែមីនា ក្មេងទំនើងយ៉ាងហោចជាង៧០នាក់ ត្រូវបានបង្ក្រាប និងបញ្ជូនទៅតុលាការ
ក្នុងរយៈពេល១សប្តាហ៍ដើមខែមីនា ឆ្នាំ២០២៦ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ កម្លាំងនគរបាលបានបន្តប្រតិបត្តិការអនុវត្តច្បាប់ ដោយបង្ក្រាបក្មេងទំនើងបានចំនួន១៤ករណី។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងប្រតិបត្តិការនោះ គឺយ៉ាងហោចណាស់មានជនបង្កសរុប៧៧នាក់ ត្រូវបានឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

របាយការណ៍ដដែល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងខាងលើ គឺរួមមាននៅតាមមូលដ្ឋាននៃភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ខណៈក្មេងទំនើងដែលរត់គេចខ្លួនផ្សេងទៀត ក្រសួងមហាផ្ទៃ អះអាងថា សមត្ថកិច្ចបាននិងកំពុងសហការស្រាវជ្រាវ ធ្វើយ៉ាងណាចាប់ក្របួចឱ្យបានជាដាច់ខាត។

អនុវត្តតាមច្បាប់ និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ កំណត់យកការដោះស្រាយបញ្ហាក្មេងទំនើង ជាវិញ្ញាសាអាទិភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ខណៈកម្លាំងនគរបាលជាតិ ត្រូវបង្កើនសកម្មភាពល្បាតតាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានលឿនបំផុត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ឱ្យអាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តវិធានការក្ដៅលើការបង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែង ពោលគឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈអាណាព្យាបាលត្រូវបានសម្ដេចទទូចឱ្យយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅ ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច។

គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន១០៤ករណី ឃាត់ខ្លួនជនបង្ក៣៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីទទួលការផ្ដន្ទាទោស៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


