Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងរងឥទ្ធិពលពីព្យុះទី៣ឈ្មោះ នូរី (Nuri) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥មីនា

បានផុស

នៅ

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១១ ខែមីនា ​នេះ កម្ពុជា នឹងរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះ នូរី (Nuri) T2603 ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ខណៈក្រសួង ក៏ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ តាមការប្រកាសរបស់ក្រសួងធនធាន និងឧតុនិយម ព្យុះទី៣ ឈ្មោះ នូរី (Nuri) T2603 កើតឡើងដោយសារការវិវត្តពីសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច តែទោះយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះទី៣ ឈ្មោះ នូវី នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០%។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

ចំណែកតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់ មធ្យមអតិបរមា ១,០០ម៉ែត្រ។

យោងលើការព្យាករ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម