សេដ្ឋកិច្ច
តម្លៃប្រេងកើនឡើង មិនប្រឈមបញ្ហាធ្ងន់ធ្ងរ ដល់ការធ្វើពាណិជ្ជកម្មនោះទេ
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែមីនា ឆ្នាំ ២០២៦នេះថា តម្លៃប្រេងកើនឡើង ជំហានដំបូងប៉ះពាល់តិចតួចដល់ការធ្វើពាណិជ្ជកម្ម ប៉ុន្តែទំហំពាណិជ្ជកម្មអន្តរជាតិ តាំងពីដើមមក មិនថាប្រេង ឬពន្ធទេ ឡើងថ្លៃ គឺថា អ្នកជំនួញ អ្នករស៊ីគឺត្រូវតែបូកថ្លៃដើម ដូច្នេះការធ្វើពាណិជ្ជកម្ម ទាំងក្នុងប្រទេស និងក្រៅប្រទេសនៅតែដំណើរការធម្មតាដដែល។

អ្នកឧកញ៉ា លឹម ហេង បានលើកឡើងបែបនេះ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារប្រទេសអ៊ីរ៉ង់កាលពីដំណាច់ខែកុម្ភៈ។
អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «កាលពីមុនប្រេងយើងតម្លៃជាង ២ ពាន់រៀល ក្នុងមួយលីត្រ ឡើងដល់ ៥ ពាន់រៀល ក៏យើងបូកទៅតាមហ្នឹង។ ជំហានដំបូងអ្នកដែលរងផលប៉ះពាល់ គឺអ្នកដែលមានចំណូលពីប្រាក់ខែ ប៉ុន្តែវានឹងបូកទៅតាមហ្នឹង ប្រសិនបើប្រេងនៅតែបន្តឡើង»។
ប្រជាពលរដ្ឋមួយចំនួនបានបានបង្ហាញក្ដីបារម្ភពីការបង្កើនការចំណាយប្រចាំថ្ងៃ ប៉ុន្តែពួកគាត់អះអាងថា តម្លៃប្រេងខាងលើអាចទទួលយកបានដោយសារស្ថានភាពនៃការកើនឡើងប្រេងជាសកល។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃសាំងធម្មតាលក់រាយ ៥២០០ រៀល ក្នុងមួយលីត្រ។ ចំណែកឯតម្លៃប្រេងម៉ាស៊ូតលក់រាយក្នុងតម្លៃ ៦០៥០ រៀល ក្នុងមួយលីត្រ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបន្តណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវលក់ប្រេងទៅតាមតម្លៃដែលបានដាក់បង្ហាញជាសាធារណៈ ដើម្បីធានានូវតម្លាភាព៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


