ព័ត៌មានអន្ដរជាតិ
សង្គ្រាម៦ថ្ងៃនៅអ៊ីរ៉ង់ ធ្វើឲ្យអាមេរិកចំណាយអស់ជាង ១១ពាន់លានដុល្លារ
យោងតាមការប៉ាន់ស្មានដែលបានលេចធ្លាយចេញពីកិច្ចប្រជុំសម្ងាត់មួយនៅក្នុងសភាអាមេរិក ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ រយៈពេលត្រឹមតែ៦ថ្ងៃដំបូងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំណាយថវិកាអស់យ៉ាងហោចណាស់ ១១,៣ពាន់លានដុល្លារបាត់ទៅហើយ។

ក្នុងចំណោមទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺមានចំនួន ៥,៦ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់ទៅលើតែគ្រាប់រំសេវ និងគ្រឿងយុទ្ធភណ្ឌ ក្នុងរយៈពេលត្រឹម៤៨ម៉ោងដំបូងប៉ុណ្ណោះ។
សង្គ្រាមនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨កុម្ភៈ តាមរយៈការវាយប្រហារតាមដែនអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ដែលរហូតមកដល់ពេលនេះ បានឆក់យកជីវិតមនុស្សប្រហែល ២ ០០០នាក់ និងបានបង្កឲ្យមានភាពវឹកវរយ៉ាងខ្លាំងដល់ទីផ្សារថាមពល និងការដឹកជញ្ជូនទំនិញជាសកល។
រដ្ឋាភិបាលអាមេរិកមិនទាន់បានបង្ហាញរបាយការណ៍ជាសាធារណៈអំពីការចំណាយសរុប ឬកំណត់ពេលវេលាច្បាស់លាស់នៃសង្គ្រាមនេះនៅឡើយទេ។ ចំណែកឯជំនួយការសភាបានរំពឹងថា សេតវិមាននឹងស្នើសុំកញ្ចប់ថវិកាបន្ថែមក្នុងពេលឆាប់ៗនេះ ដែលមន្ត្រីខ្លះបង្ហើបថាអាចនឹងកើនឡើងដល់ ៥០ពាន់លានដុល្លារ ខណៈសមាជិកសភាមួយចំនួនបារម្ភថា ចំនួននេះនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ទប់ទល់នឹងសង្គ្រាមដែលកំពុងឆាបឆេះខ្លាំងនេះឡើយ។
ស្របពេលជាមួយគ្នានេះ សមាជិកសភាមកពីគណបក្សទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការថយចុះយ៉ាងលឿននៃឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ចំពេលដែលឧស្សាហកម្មការពារជាតិកំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់ឲ្យទាន់តម្រូវការ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតអាវុធធំៗចំនួន៧ ដើម្បីរកវិធីបំពេញឃ្លាំងយុទ្ធភណ្ឌឡើងវិញ។ ដោយឡែក សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ កំពុងទាមទារឲ្យមានការផ្តល់សក្ខីកម្មជាសាធារណៈពីមន្ត្រីរដ្ឋាភិបាល ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីយុទ្ធសាស្ត្ររយៈពេលវែងក្នុងសង្គ្រាមនេះ ក៏ដូចជាផែនការសម្រាប់ប្រទេសអ៊ីរ៉ង់ ក្រោយពេលបញ្ចប់ជម្លោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១២ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


