Connect with us

កីឡា

កីឡាករគុនខ្មែរឆ្នើម ៥ រូប ត្រៀមទៅប្រកួតនៅកូរ៉េខាងត្បូងខែ មីនា នេះ

បានផុស

នៅ

កីឡាករគុនខ្មែរចំនួន ៥ រូប នឹងចេញទៅប្រកួតនៅប្រទេស កូរ៉េខាងត្បូង នាខែ មីនា ឆ្នាំ ២០២៦ នេះ ក្នុងនោះមានទាំងកីឡាករវ័យក្មេងកំពុងឡើងសមត្ថភាព និងកីឡាកររៀមច្បងលំដាប់ A របស់ កម្ពុជា។

ពេជ្រ សម្បត្តិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹង ថា នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៦ នេះ នឹងមានកីឡាករគុនខ្មែរចំនួន ៥ រូប នឹងចេញទៅប្រកួតនៅប្រទេស កូរ៉េខាងត្បូង រួមមាន ពេជ្រ សម្បត្តិ បឺត សង្ឃឹម មឿន សុខហ៊ុច ពេជ្រ សិង្ហៈ និង ខាំ នាគរាជ ។

បឺត សង្ឃឹម

ទោះបីជាយ៉ាងណា សមាសភាពដៃគូប្រកួតនីមួយៗរបស់កីឡាករគុនខ្មែរ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែបើតាមប្រភពគួរឱ្យទុកចិត្ត គឺសមាសភាពកីឡាករបរទេស ដែលត្រៀមជួបកីឡាករខ្មែរសុទ្ធតែកីឡាករជើងខ្លាំងមិនអាចរំលងបាន។

គួរបញ្ជាក់ផងដែរ ថា ការប្រកួតប្រដាល់គុនខ្មែរ ដែលធ្វើឡើងនៅប្រទេស កូរ៉េខាងត្បូង នាថ្ងៃទី ២២ ខែ មីនា នេះ នឹងមានការផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ BTV News ចាប់ពីម៉ោង ១១ ព្រឹកតទៅ៕

ខិត្តប័ណ្ណការប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម