Connect with us

សន្តិសុខសង្គម

ទុស្សេខ្សែភ្លើង ឆេះផ្ទះលក់ពូក ១ កន្លែង ខូចខាតសម្ភារៈមួយចំនួនធំ នៅក្រុងសៀមរាប

បានផុស

នៅ

ទុស្សេ​ខ្សែភ្លើង បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ពូក និង​លក់​បាយ ១ កន្លែង នៅ​ក្រុង​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៦ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ខាង​លើ​មាន​ទំហំ​ទទឹង ១៣ ម៉ែត្រ បណ្ដោយ ២៥ ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ​ប៉ូលិស​ព្រំដែន​បាន​ជួល​ទៅ​ឲ្យ​ឈ្មោះ នាក់ គារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ បើក​កន្លែង​លក់​ពូក និង​លក់​បាយ។

សមត្ថកិច្ច​បាន​បន្ត​ថា អគ្គិភ័យ​នេះ​បាន​បង្ក​ការ​ខូចខាត​រួមមាន ៖ ម៉ូតូ ១ គ្រឿង ម៉ាក​ឌ្រីមសង់ ស៊េរី​ឆ្នាំ ២០១៨ , ពូក​ចំនួន ៩០០ ពូក និង កម្រាល​ពូក ៧០ កម្រាល , ម៉ាស៊ីន​ត្រជាក់​ចំនួន ២ គ្រឿង , ប្រាក់​រៀល​ចំនួន ៥០ ០០០ ០០០ លាន​រៀល (ហាសិប​លាន​រៀល) , ចង្ក្រាន​ហ្កាស ចំនួន ១០ ឈុត , អង្ក​ចំនួន ១០ បេ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ ដោយឡែក​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ​មកពី​ទុស្សេ​ខ្សែភ្លើង​ធ្លាក់​មក​លើ​ពូក​ក៏​ឆាបឆេះ​តែម្ដង៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម