Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចក្រុងពោធិ៍សាត់ បញ្ជូនជនសង្ស័យ០៣នាក់ទៅកាន់តុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ១ គីឡូ

បានផុស

នៅ

នគរបាលក្រុងពោធិ៍សាត់ បញ្ជូនជនសង្ស័យ០៣នាក់ទៅកាន់តុលាការ ក្រោយធើ្វការស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ចំនួន៣ទីតាំងផ្សេងៗគ្នា និងដកហូតថ្នាំញៀនជាង ១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងចម្រុះបានចុះបង្ក្រាបចំនួន ៣គោលដៅផ្សេងគ្នា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

​​គោលដៅទី១ ភូមិស្ពានថ្ម សង្កាត់រលាប ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម ផារិទ្ធ អាយុ ៤៦ឆ្នាំ។ ដកហូតបានថ្នាំញៀន ១កញ្ចប់ (៣.៤១ក្រាម) និងទូរសព្ទ ១គ្រឿង។ តាមចម្លើយសារភាពជនសង្ស័យ ជននេះបានទិញថ្នាំញៀនពីឈ្មោះ តុ និងឈ្មោះ ញ្ញា។ គោលដៅទី២ នៅភូមិមាន់ចែ សង្កាត់ព្រៃញី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ទិត្យបញ្ញា (ហៅញ្ញា) អាយុ ៣៩ឆ្នាំ។ ដកហូតបានថ្នាំញៀន ១កញ្ចប់, ទូរសព្ទ ១គ្រឿង និងម៉ូតូ Scoopy ១គ្រឿង។ គោលដៅទី៣ នៅភូមិក្បាលហុង សង្កាត់បន្ទាយដី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ស័ក្កសេនា (ហៅតុ) អាយុ ៣៧ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ៨កញ្ចប់ធំ ដែលមានទម្ងន់សរុបដល់ទៅ ១,១៥៥.៦០ ក្រាម (ជាង ១គីឡូក្រាម) រួមជាមួយជញ្ជីងថ្លឹង និងឧបករណ៍សេពមួយចំនួនទៀត។

វត្ថុតាងសរុបដែលដកហូតបានរួមមាន ​ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនសរុបជាង ១.១៥ គីឡូក្រាម។ ​ទូរសព្ទ ដៃ៣គ្រឿង និងម៉ូតូ ១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន និងឧបករណ៍ប្រើប្រាស់។ ជនសង្ស័យទាំង ៣នាក់ សុទ្ធតែមានលទ្ធ ផលតេស្តទឹកនោម វិជ្ជមាន (+)។ តាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះជារបស់ខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ អែម កុសល់ (ដែលកំពុងរត់គេចខ្លួន)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកដែលនៅសេសសល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម