សន្តិសុខសង្គម
ឆ្នាំ2025 គ្រោះធម្មជាតិបានក្លាយជាបញ្ហាចម្បងលើការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋក្នុងខេត្តក្រចេះ
អំឡុងឆ្នាំ២០២៥ ខេត្តក្រចេះ ជាជួបរងគ្រោះដោយមុខសញ្ញាគ្រោះថ្នាក់ដូចជា ទឹកជំនាន់ រាំងស្ងួត ខ្យល់កន្ទ្រាក់ រន្ទៈបាញ់លង់ទឹក និងអគ្គិភ័យ ដែលបង្កផលប៉ះដល់ការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ។
លោក ឌួង ពៅ អភិបាលរងខេត្តក្រចេះបានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្ដីអំពីការបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ក្រោមអធិបតីភាពលោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម តំណាងលោកកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៦ នៅសលប្រជុំសាលាខេត្តក្រចេះ។

លោក បានបញ្ជាក់ថា គ្រោះមហន្តរាយទាំងនេះ បានបង្កផលប៉ះពាល់ដល់ឃុំ សង្កាត់ចំនួន ៣៩ ស្មើនឹង ១៨៩ភូមិ ក្នុងក្រុង ស្រុកទាំង៧ ក្នុងខេត្ត ។ ខូចខាតដំណាំស្រូវសន្ទូង និងស្រូវពង្រោះ ៥.៨២៣ហិកតា ស្មើនឹង ៦.៥៤៣គ្រួសារ និងដំណាំរួមផ្សំ ចំនួន ៤.៥២៤ហិកតា ស្មើនឹង ៣.៧៨៣គ្រួសារ។
ពលរដ្ឋ រងផលប៉ះពាល់ចំនួន ១២.៥៦១គ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលខ្ពស់ៗនៅក្បែរភូមិដ្ឋានចំនួន ៤០៥គ្រួសារ ប៉ះពាល់សាលារៀន ៣៣កន្លែង មណ្ឌលសុខភាព ០២កន្លែង វត្តអារាម ១៣កន្លែង រដ្ឋបាលឃុំ ០៥កន្លែង អណ្តូង ៧០៥អណ្តូង បង្គន់អនាម័យ ១.៣៩៣ លិចផ្លូវលំប្រវែង ១៧៤.៣២៥ម៉ែត្រ ស្ពានឈើ ១១កន្លែង។ គ្រោះមហន្តរាយ ដោយឧបទ្ទវហេតុអគ្គីភ័យ៖ កើតឡើងចំនួន ២២លើក ក្នុងឃុំ សង្កាត់ចំនួន ១៦ នៃក្រុង ស្រុកទាំង០៧។ បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ ២០ខ្នង ឡដុតថ្នាំ ០១កន្លែង ឆេះវិហារសាសនា ០១កន្លែង របស់ប្រជាពលរដ្ឋ ២២គ្រួសារ ស្មើនឹង ៨៨នាក់ ស្រី ៣៤នាក់ ក្នុងនោះ ស្លាប់កុមារា ០១នាក់ និងរបួស ០១នាក់។ ករណីលង់ទឹកកើតឡើងចំនួន ០៥លើក។
ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ភូមិចំនួន ៣៤ភូមិ ឃុំចំនួន ១៣ ស្រុកចំនួន ០៥ ប៉ះពាល់ប្រជាពលរដ្ឋសរុប ២៥៤គ្រួសារ ស្មើនឹង ៩៨៨នាក់ ស្រី ៤៩៩នាក់។ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៤៩ខ្នង ប៉ះពាល់ ដំបូលសាលារៀន ០២ខ្នង និងខូចខាតផ្ទះទាំងស្រុង ០១ខ្នងផ្ទះ ។ ករណីរន្ទះបាញ់ កើតឡើង ០៤លើក បណ្តាលឱ្យស្លាប់មនុស្ស ០២នាក់ ស្រី ០១នាក់ របួស ០១នាក់ និងងាប់គោចំនួន ០៦ក្បាល។ ទន្ទឹមនឹងនោះ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួតឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ។

ដោយឡែក អង្គការ ភីន (PIN) ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP សាធារណរដ្ឋកូរ៉េ បានអនុវត្តគម្រោង “ការពង្រឹងការគ្រប់គ្រងធនធានទឹកចម្រុះ និងភាពធន់ទៅនឹងអាកាសធាតុនៅតំបន់ងាយរងគ្រោះនៃអាងទន្លេមេគង្គ” នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ ដោយបានជួយឧបត្ថម្ភសម្ភារមួយចំនួន សម្រាប់ឆ្លើយតបហានីភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដល់ឃុំគោលដៅចំនួន៥ នៃគម្រោង គឺឃុំថ្មគ្រែ ឃុំគោលាប់ ស្រុកចិត្របុរី ឃុំដំរីផុង ស្រុកឆ្លូង ឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ រួមមាន៖ អាវកាក់សុវត្ថិភាពចំនួន ១២៥អាវ, មួក ១២៥មួក, អាវពោងសុវត្ថិភាព ១៥០អាវ, ខ្សែជីវិត ៥០០ម៉ែត្រ, កញ្ចប់សង្គ្រោះបឋម ៥កញ្ចប់, ទូកខ្នាតធំ មានម៉ាស៊ីន ៥គ្រឿង, ទូកខ្នាតតូច មានម៉ាស៊ីន ៥គ្រឿង, ស៊ីតែនទឹកចំណុះ៥០០លីត្រ ៥ស៊ីតែន, ម៉ាស៊ីនបូមទឹក ៥គ្រឿង, អាយកូម ៧៥គ្រឿង, និងមេក្រូបំពងសម្លេង ៥គ្រឿង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


