ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍បង្កើតមូលនិធិផ្ដល់កម្ចីសិក្សាគ្មានការប្រាក់ដល់និស្សិតដែលចូលរៀនផ្នែកបច្ចេកវិទ្យាឌីជីថល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតមូលនិធិមួយដើម្បីផ្ដល់កម្ចីសិក្សាដែលគ្មានការប្រាក់ដល់សិស្សដែលប្រឡងអាហារូបករណ៍ក្រសួងមិនជាប់ និងសិស្សពូកែផ្សេងទៀតដែលចាប់អារម្មណ៍សិក្សាផ្នែកបច្ចេកវិទ្យាឌីជីថលនៅថ្នាក់ឧត្ដមសិក្សា។ រដ្ឋមន្ត្រី ជា វ៉ានដេត បានបញ្ជាក់ថាការធ្វើបែបនេះដោយលោកសង្ឃឹមថាថ្ងៃអនាគតកម្ពុជានឹងមានអ្នកជំនាញផ្នែកបច្ចេកវិទ្យា សន្តិសុខឌីជីថលគ្រប់គ្រាន់។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី ភាពធន់កម្ពុជានៅវិមានរដ្ឋសភា កាលពីថ្ងៃទី១២ ខែមីនា លោក ជា វ៉ានដេត បានលើកឡើងថា ការខ្វះអ្នកជំនាញផ្នែកសន្តិសុខឌីជីថលនៅកម្ពុជាគឺជាបញ្ហាដ៏ធំមួយក្នុងពេលដែលពិភពលោកដើរដល់សម័យទំនើបនេះ។ លោកបន្ថែមថាដើម្បីឆ្លើយតបនឹងបញ្ហានេះក្រសួងបានផ្ដល់អាហារូបករណ៍ដែលតម្រូវឱ្យសិស្សប្រឡងយកហើយក្នុងរយៈពេល៥ឆ្នាំមកនេះមានចំនួនជាង២០០០នាក់ហើយដែលបានអាហារូបករណ៍កំពុងសិក្សានឹងអាចបញ្ចេញជាបន្តបន្ទាប់សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
លោកបន្ថែមថាក្រៅពីផ្ដល់អាហារូបករណ៍នេះ ក្រសួងក៏មានមូលនិធិសម្រាប់ផ្ដល់កម្ចីដល់និស្សិតដែលបានប្រឡងអាហារូបករណ៍ធ្លាក់ និងសិស្សពូកែដទៃទៀត ដែលចង់ចូលរៀនផ្នែកបច្ចេកវិទ្យាឌីជីថលនេះផងដែរ។ លោកបញ្ជាក់ថា ប្រាក់កម្ចីដែលបានផ្ដល់គឺជាកម្ចីដែលគ្មានការប្រាក់ ហើយនិស្សិតនឹងទទួលបានការបណ្ដុះបណ្ដាលពីក្រសួងបន្ថែមដើម្បីឆាប់ទទួលបានការងារធ្វើថែមទៀត។

លោកថា៖ «ខ្ចីហើយរៀនចប់គឺយើងឱ្យគាត់សងវិញនៅពេលដែលគាត់បានទទួលប្រាក់ខែ៥០០ដុល្លារ បើក្រោម៥០០ដុល្លារអត់សងទេ។ ហើយសងតែ២០%នៃប្រាក់ខែ៥០០ដុល្លាររបស់គាត់។ ក្នុងរយៈពេលរៀនដើម្បីឱ្យគាត់ទទួលបានជោគជ័យយើងបានកៀរគរអ្នកស្ម័គ្រចិត្ត ៣០០–៤០០នាក់មកធ្វើជាគ្រូបង្វឹកជូនគាត់ដើម្បីធ្វើមិចធានាគាត់រៀនចប់បានចូលធ្វើការ ហើយមានថវិកាសងមកក្រសួងវិញ»។
បើតាមលោក ជា វ៉ាន់ដេត ពេលលោកចូលកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ដំបូង អ្នកមានជំនាញផ្នែកសន្តិសុខឌីជីថលនៅកម្ពុជាមានតែ៣នាក់ប៉ុណ្ណោះ ខណៈបច្ចុប្បន្នមាន ១៥នាក់ ហើយក្រសួងក៏ខិតខំសហការជាមួយសាកលវិទ្យាល័យនានាបណ្ដុះបណ្ដាលនិស្សិតជាង៤០០នាក់ និងមានបញ្ជូនទៅសិក្សានៅក្រៅប្រទេសប្រហែល១០នាក់ផងដែរ។ កង្វះអ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងសន្តិសុខឌីជីថលនេះធ្វើឱ្យកម្ពុជាប៉ះពាល់ខ្លះក្នុងពេលដែលមានសង្គ្រាមជាមួយថៃកាលពីឆ្នាំ២០២៥ ដែលក្រុមចោរបច្ចេកវិទ្យាបានវាយប្រហារជាច្រើនមកស្ថាប័នជាតិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


