សេដ្ឋកិច្ច
រដ្ឋ ពង្រឹងការប្រមូលពន្ធផ្លូវ ចំពោះម្ចាស់រថយន្តមិនទាន់បង់ពន្ធ
ក្រោយសង្កេតឃើញថា មានការលើកឡើងដោយម្ចាស់យានយន្ត ចំពោះការចេញលិខិតជូនដំណឹងស្តីពីការខកខានមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ដល់លំនៅឋានម្ចាស់យានយន្ត អគ្គនាយកដ្ឋានពន្ធដារ បានចេញមកគូសបញ្ជាក់ពីការពង្រឹងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ចំពោះម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធ។

កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការលើកឡើងដោយម្ចាស់យានយន្ត ឬអ្នក តំណាង ចំពោះការចេញលិខិតជូនដំណឹងស្តីពីការខកខានមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ដល់លំនៅឋានម្ចាស់យានយន្ត ដូចជា ការជូនដំណឹងប៉ះចំលើ ១. កម្មសិទ្ធិករដើមដែលបានផ្ទេរឬលក់យានយន្តដោយពុំបាន បំពេញនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ២. អ្នកតំណាងដែលបានឈរ ឈ្មោះចុះបញ្ជីប្រកាសបង់ពន្ធជំនួសឱ្យម្ចាស់យានយន្តពិតប្រាកដ, ៣.ម្ចាស់យានយន្តដែលមានយានយន្តខូចប្រើប្រាស់ លែងបានហើយត្រូវបានបំបែកជាគ្រឿងបន្លាស់ដោយមិនបានផ្តល់ព័ត៌មានមករដ្ឋបាលសារពើពន្ធ និង៤.ម្ចាស់យានយន្ត ដែលមានការផ្លាស់ប្តូរ ឬកែប្រែទិន្នន័យយានយន្ត ដូចជា លេខតួ លេខម៉ាស៊ីន ផ្លាកលេខ។ ដោយមិនបានមកធ្វើ បច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ ឬនៅមន្ទីរសាធារណការនិងដឹកជញ្ជូន។

ដូចនេះ ដើម្បីចៀសវាងបញ្ហាប្រឈមខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមស្នើដល់ម្ចាស់យានយន្ត ឬអ្នកតំណាង ទាំងអស់ចូលរួមសហការរាល់ករណី ដូចជា ១. ការផ្ទេរកម្មសិទ្ធិយានយន្ត(ទិញ-លក់)ពីបុគ្គលមួយទៅបុគ្គលមួយទៀត កន្លងមកក៏ដូចជាតទៅមុខទៀត ត្រូវបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងបំពេញកាតព្វកិច្ចសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត។ ២. ការចុះបញ្ជីប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនលើកដំបូងកន្លងមក ដែលមានអ្នកតំណាងឈរឈ្មោះជំនួស ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពទៅ ឈ្មោះម្ចាស់យានយន្តពិតប្រាកដនៅរដ្ឋបាលសារពើពន្ធ ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូន, ៣.យានយន្តខូចប្រើ ប្រាស់លែងបានហើយត្រូវបានបំបែកជាគ្រឿងបន្លាស់ ត្រូវផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពីស្ថាប័នសាធារណការ និងដឹកជញ្ជូន ដើម្បីអគ្គនាយកដ្ឋានពន្ធដារលុបទិន្នន័យ ចេញពីប្រព័ន្ធគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ជូន និង៤.យានយន្តដែលមានការផ្លាស់ប្តូរ ឬកែប្រែទិន្នន័យ ដូចជា លេខតួ លេខម៉ាស៊ីន ផ្លាកលេខ។ ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ។
ក្នុងករណីដែលមានបញ្ហាដូចខាងលើ ម្ចាស់យានយន្ត ឬអ្នកតំណាងដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធ លើមធ្យោបាយដឹកជញ្ជូនកន្លងមកមិនបានចូលរួមសហការជាមួយរដ្ឋបាលសារពើពន្ធ ត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចបង់ ពន្ធ និងពន្ធបន្ថែមអំពីពន្ធលើមធ្យោបាយដឹកជញ្ជូន តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


