ព័ត៌មានជាតិ
ថ្នាលផ្ទៀងផ្ទាត់ឯកសារ (Verify) របស់កម្ពុជាក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលទី៤របស់ពិភពលោក
រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើកឡើងថា ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់កម្ពុជាដែលមានឈ្មោះថា Verify បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលទី៤របស់ពិភពលោក និងត្រូវបានធនាគារពិភពលោក និង UNDP កំពុងសិក្សាដើម្បីយកទៅប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីភាពធន់ជាតិនៅវិមានរដ្ឋសភា ថ្ងៃទី១២ ខែមីនា លោក ជា វ៉ាន់ដេត មានប្រសាសន៍ថា Verify គឺជាមោទនភាពមួយរបស់កម្ពុជាដែលបង្ហាញទៅកាន់ពិភពលោក ខណៈថ្នាលផ្ទៀងផ្ទាត់ឯកសារនេះត្រូវបានប្រទេសភីលីពីនយកទៅប្រើប្រាស់ និងកំពុងចរចាយកទៅប្រើដោយទីម័រខាងកើត បង់ក្លាដេស និងប្រទេសមួយចំនួននៅអាស៊ីកណ្ដាលផងដែរ។
លោកថា៖ «សាំងហ្គាពួរមិនដែលសរសើរអ្នកណា តែរដ្ឋមន្ត្រីសាំងហ្គាពួរគឺសរសើរខ្មែរ! ថាខ្មែរមានសមត្ថភាពជជែកគ្នាពីសមត្ថភាព AI នៅក្នុងក្រុមបច្ចេកទេស។ រដ្ឋមន្ត្រីសាំងហ្គាពួរពេលប្រកួតប្រជែងម្ដងៗ តែងតែសួរខ្ញុំថាកម្ពុជាជាប់អីទៀតហើយ ព្រោះយើងបានជាប់ Verify មួយដែលគាត់នឹងស្មានមិនដល់ហើយ Verify យើងក្លាយជាហេដ្ឋារចនាសម្ព័ន្ធទី៤របស់ពិភពលោក។ ខ្មែរអាចធ្វើបាន»។

លោកក៏បានឱ្យដឹងដែរថាបច្ចុប្បន្នកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងធនាគារពិភពលោកកំពុងសិក្សាដើម្បីយកថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់កម្ពុជានេះទៅប្រើប្រាស់នៅប្រទេសក្នុងតំបន់អាហ្វ្រិកផងដែរ។
គួរឱ្យដឹងដែរថាហេដ្ឋារចនាសម្ព័ន្ធឌីជីថលមាន៥គឺ ការតភ្ជាប់ទិន្នន័យឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ យន្តការអត្តសញ្ញាណឌីជីថល ការទូទាត់ឌីជីថល និងប្រព័ន្ធសន្តិសុខសាយប័រ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារកម្ពុជាបានទទួលពានរង្វាន់មេដាយមាសក្នុងការប្រកួតពានរង្វាន់ឌីជីថលអាស៊ានកាលពីឆ្នាំ២០២៤ ដែលត្រូវបានទទួលស្គាល់ថា ជាថ្នាលឌីជីថលដ៏ពិសេសបំផុតសម្រាប់ការផ្ដល់សេវាសាធារណៈនៅក្នុងអាស៊ាន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


