Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាង​ត្បូង​​​ផ្តើម​អភិវឌ្ឍប្រព័ន្ធ​កា​រពារ​ ​​និងប្រព័ន្ធរ៉ាដាថ្មី​ផ្ទាល់ខ្លួន​​ ក្រោយ​អាមេរិក​ដកប្រព័ន្ធការពារមីស៊ីល​ Patriot និង THAAD

បានផុស

នៅ

កាល​ពី​សប្តាហ៍​មុន​កូរ៉េខាងជើងបាញ់មីស៊ីល​ផ្លោងចំនួន ១០គ្រាប់ចូលទៅ​ក្នុង​សមុទ្រ​ជប៉ុន​ ​បង្ហាញពីតម្រូវ​ការ​​របស់​កូរ៉េ​ខាង​ត្បូងស្វែង​រក​​​ប្រព័ន្ធការពារ​មីស៊ីល​ដែល​អាចទុកចិត្តបាន។

ជា​អកុសល ការផ្លោង​នេះ​ស្រប​ពេល​ជាមួយ​នឹង​របាយការណ៍ថា សហ​រដ្ឋអាមេរិក​កំពុងដកប្រព័ន្ធ​ការពារមីស៊ីល​មួយ​ចំនួន​ចេញ​ពីកូរ៉េខាង​ត្បូង ដើម្បី​បង្កើនសមត្ថភាពរបស់​ខ្លួននៅមជ្ឈិមបូព៌ា អំឡុង​ពេល​សង្គ្រាម​ដែលកំពុងបន្តជាមួយអ៊ីរ៉ង់​។​

យោង​តាម​កាសែត The Washington Post រាយការណ៍​នៅ​ថ្ងៃទី៩ខែមីនា ថា មន្ទីរ​បញ្ចកោណកំពុង​ផ្ទេរ​ប្រព័ន្ធការពារមីស៊ីល​ Patriot និង​ប្រព័ន្ធការពារ​មីស៊ីលកម្រិត​ខ្ពស់ (THAAD) ពីកង​កម្លាំងអាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​ (USFK) ទៅកាន់មជ្ឈិមបូព៌ា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រព័ន្ធការពារ​មីស៊ីលកម្រិត​ខ្ពស់ (THAAD) របស់​កូរ៉េខាងត្បូង។ រូបភាព៖ Reuters

ចំណែក​ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង​ក៏បានរាយការណ៍ពី​ចំនួន​ជើង​ហោះហើរ​ខ្ពស់​មិនធម្មតា​ដោយយន្តហោះដឹក​ជញ្ជូនយោធា​អាមេរិក​ពី​មូលដ្ឋាន​ទ័ពអាកាស​ Osan ទោះបីជាសហរដ្ឋអាមេរិក​រក្សា​ការ​សម្ងាត់អំពីសកម្មភាពក៏ដោយ។

ប្រធានាធិបតី Lee Jae-myung លើក​ឡើង​កាល​ថ្ងៃទី១០ ខែមីនា ថាកង​កម្លាំង​សហរដ្ឋអាមេរិក (USFK) អាច​នឹងបញ្ជូន​ប្រព័ន្ធការពារដែន​អាកាសមួយ​ចំនួន ទៅក្រៅប្រទេសស្រប​តាមតម្រូវការយោធារបស់​គេ​។

​ក្នុងអត្ថបទ​មួយ​កាល​ពី​ថ្ងៃពុធ ដោយ​កាសែត The Korea Herald និយាយ​ថា៖ «ប្រព័ន្ធ Patriot និង THAAD គឺ​ជាចំណុចកណ្តាល​នៃខែលការពារ​អាមេ​រិក-កូរ៉េខាងត្បូងប្រឆាំង​នឹងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដូច្នេះ​ការ​ដក​ខ្លួនរបស់ពួកគេ​នឹងមានផលវិបាកសន្តិសុខធ្ងន់ធ្ងរសម្រាប់ទីក្រុង​សេអ៊ូល»។

ក្តីបារម្ភមួយទៀតគឺថា ប្រព័ន្ធ​ទាំងនេះ​ប្រហែលជាមិន​វិលត្រឡប់មក​ប្រទេសកូរ៉េខាងត្បូងវិញទេ ពេលដែល​វិបត្តិនៅមជ្ឈិមបូព៌ាបាន​ថយចុះ ​ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់​សម្ពាធលើ​សម្ព័ន្ធមិត្ត​ឱ្យទទួលខុសត្រូវលើ​វិស័យ​ការពារជាតិ​ផ្ទាល់ខ្លួន​។

គួរ​បញ្ជាក់​ថា​អាមេរិកបានដាក់ពង្រាយ​ប្រពន្ធ័ការពារ​​មីស៊ី​ជាន់កម្រិត​​ខ្ពស់​ THAAD ក្នុង​កូរ៉េខាងត្បូង​ក្នុងឆ្នាំ ២០១៧ ដោយ​លើកឡើងពីការគំរាមកំហែង​ពីកូរ៉េ​ខាងជើង​។​

ទោះបី​អាមេរិក​ដក​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទាំង​នោះ​ក្តី ក៏​កូរ៉េ​ខាង​ត្បូង​កំពុង​ពន្លឿន​កម្មវិធីការពារ​មីស៊ីល និង​ដែន​អាកាស​កូរ៉េ (KAMD) ផ្តោត​លើការ​កសាងប្រព័ន្ធ​ការ​ពារ​ក្នុង​ស្រុក ជា​ជាង​ពឹងផ្អែកទាំង​ស្រុង​លើ​ទ្រព្យសម្បត្តិយោធា​សហរដ្ឋអាមេរិក។ នេះ​បើយោង​តាម​ DW ផ្សាយ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៦ ។

មួយ​ទៀតផ្នែក​ទៀត​ ប្រទេស​នេះកំពុងអភិវឌ្ឍប្រពន្ធ័ការ​ពារ​ថ្មី​ រួម​បញ្ចូល​ទាំង​មីស៊ីលដីទៅអាកាសរយៈចម្ងាយឆ្ងាយ បណ្តាញ​រ៉ាដា​ទំនើប​ ប្រព័ន្ធបញ្ជា និងត្រួតពិនិត្យត្រូវ​បានរចនាឡើង​ដើម្បី​ស្ទាក់​ចាប់មីស៊ីល​ផ្លោងរបស់កូរ៉េខាងជើង។

វិធីសាស្រ្ត​ការពារជាស្រទាប់ៗ ទីក្រុងសេអ៊ូល​មាន​បំណងបង្កើត​ខែល​ពហុ​ស្រទាប់​រួមបញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ដែលមាន​ស្រាប់អាមេរិក (ដូចជា THAAD) ជាមួយនឹង​ប្រព័ន្ធស្ទាក់ចាប់​ដែលផលិត​នៅកូរ៉េ។

មិន​តែ​ប៉ុណ្ណោះ​ប្រទេស​នេះ​មាន​ឯករាជ្យភាព​ជាយុទ្ធសាស្ត្រ ពី​ការដក​ប្រព័ន្ធ Patriot ជា​ការ​ដាស់​តឿន​មួយ ​ជំរុញ​ឱ្យកូរ៉េខាងត្បូង​វិនិយោគកាន់តែច្រើន​ក្នុង​ឧស្សាហកម្ម​ការពារ​ជាតិ​របស់ខ្លួន អាចរក្សា​ការទប់ស្កាត់បាន​ ទោះបីជាការគាំទ្រ​របស់​សហរដ្ឋអាមេរិកផ្លាស់ប្តូរទៅ​តំបន់ផ្សេងទៀតក៏ដោយ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម