Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការសរសើរ! សុគន្ធ នីសា លេចធ្លោក្នុងឈុតទេវតាឆ្នាំថ្មីដ៏ប្រណិត លើកតម្លៃស្បៃខ្មែរ

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះ សុគន្ធ នីសា កំពុងទទួលបានការសរសើរយ៉ាងផ្ទុះឡើងពីមហាជន និងអ្នកគាំទ្រយ៉ាងច្រើន បន្ទាប់ពីបង្ហាញខ្លួនក្នុងឈុតទេវតាឆ្នាំថ្មី «រាក្យសាទេវី» ដែលជាការច្នៃប្រឌិតលើគំនិតរចនាបទពី ទេពអប្សរប្រាសាទព្រះខ័ន និងបន្ថែមភាពលេចធ្លោជាមួយស្បៃពានាខ្មែរ ពោរពេញដោយតម្លៃនៃអត្តសញ្ញាណជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក Wishing ជូនពរ តារាចម្រៀង សុគន្ធ នីសា បានបង្ហាញវង់ភក្រស្រស់ទន់ភ្លន់ គ្រងឈុតទេវតាឆ្នាំថ្មី ដែលរៀបចំយ៉ាងពិសេសដោយក្រុមការងារ Wishing ជូនពរ ច្នៃបញ្ចូលស្បៃខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ខណៈមិនត្រឹមតែបង្ហាញពីភាពប្រណិតនៃសិល្បៈនោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីការច្នៃប្រឌិតបន្តបន្ទាប់ ក្នុងការបង្កើនតម្លៃសម្លៀកបំពាក់ប្រពៃណីឱ្យសមស្របនឹងសម័យទំនើបផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ “ស្បៃខ្មែរ” ដែលត្រូវបានប្រើក្នុងការរចនាឈុត «រាក្យសាទេវី» មានលក្ខណៈលាយបញ្ចូលយ៉ាងសមស្របរវាងសិល្បៈបុរាណ និងការរចនាសម័យថ្មី បង្កើតភាពទាក់ទាញពិសេស និងធ្វើឱ្យសាធារណជនមានអារម្មណ៍ថា វប្បធម៌ខ្មែរនៅតែមានជីវិត និងអាចអភិវឌ្ឍបន្តបានយ៉ាងរស់រវើក។

ភាពលេចធ្លោរបស់ សុគន្ធ នីសា លើកនេះ មិនត្រឹមតែជាការបង្ហាញសម្រស់ និងសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកស្ទួយតម្លៃ ស្បៃខ្មែរ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះទាំងក្នុង និងក្រៅប្រទេស។ អ្នកគាំទ្រជាច្រើនបានបង្ហាញមតិថា នេះជាការបង្ហាញសិល្បៈដែលសមនឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ។

ជាមួយគ្នានេះ ការបង្ហាញខ្លួនក្នុងឈុតទេវតាឆ្នាំថ្មីនេះ ក៏បានក្លាយជាសារដ៏មានន័យមួយ ដើម្បីជំរុញឲ្យយុវជនខ្មែរ បន្តថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដូចជា “ស្បៃខ្មែរ” ឲ្យបានគង់វង្ស និងបន្តលេចធ្លោក្នុងឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម