កីឡា
កីឡាករគុនខ្មែរ ៥ នាក់ទៅប្រកួតនៅកូរ៉េខាងត្បូង ទទួលបានការគាំទ្រទាំងរដ្ឋាភិបាល និងវិស័យឯកជន
កីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខ ៥ នាក់នឹងទៅប្រកួតនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ ២០២៦ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការផ្សព្វផ្សាយគុនខ្មែរ និងសិល្បៈខ្មែរនៅក្រៅប្រទេស។

ការប្រកួតនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកគាំទ្រដើម្បីរួមចំណែកជួយឲ្យកីឡាគុនខ្មែរលេចធ្លោលើឆាកអន្តរជាតិ។ កីឡាករលំដាប់ជួរមុខទាំង ៥ នាក់រួមមានក្របីព្រៃ ពេជ្រ សម្បត្តិ, បឺត សង្ឃឹម, មឿន សុខហ៊ុច, ពេជ្រ សិង្ហៈ និង ខាំ នាគរាជ ដែលត្រូវតទល់នឹងម្ចាស់ផ្ទះកូរ៉េខាងត្បូង។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីយទូរទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នា រៀបចំការប្រកួតគុនខ្មែរ អមដោយការប្រគំតន្ត្រី ដើម្បីលើកតម្កើងមរតកដូនតាខ្មែរលើឆាកអន្តរជាតិ។ ការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News ពីប្រទេសកូរ៉េ មកកាន់កម្ពុជា វេលាម៉ោង ១ រសៀល (ម៉ោងនៅប្រទេសកូរ៉េ) ត្រូវនឹងម៉ោង ១១ ថ្ងៃត្រង់ ម៉ោងនៅប្រទេសកម្ពុជា។
កម្មវិធីនេះ ត្រូវរៀបចំនៅតំបន់ហ្វាសង់ មហាវិទ្យាល័យវិទ្យាសាស្ត្រស៊ូវ៉ុន (SUNWON SCIENCE COLLEGE SINTEX) សាធារណរដ្ឋកូរ៉េខាងត្បូង។
តាមរយៈតេឡេក្រាមផ្លូវការ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៧ ខែមីនាម្សិលមិញ បានអំពាវនាវ ឲ្យបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ថា ក្រៅពីការប្រកួតគុនខ្មែរ ក៏មានតារាចម្រៀងល្បីៗជាច្រើននាក់ទៀតសម្តែងជូនបងប្អូនខ្មែរដែលកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


