Connect with us

ព័ត៌មានអន្ដរជាតិ

​សភាថៃ​​​ប្រជុំ​​បោះឆ្នោត​​​​គាំទ្រ​ អានុទីន ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញលេញ​ក្នុង​អាណត្តិថ្មី​​​​ចាប់ពី​ថ្ងៃនេះ​​

បានផុស

នៅ

​បើ​គ្មា​ន​អ្វី​ប្រែប្រួល​ទេ សភា​​​​របស់​ប្រទេសថៃ​ដែល​ទើប​​​បោះឆ្នោត​​​​​​​​​ដំណើរការ​​​មុខ​ងារ​របស់ខ្លួន​កាលថ្ងៃទី១៥ខែ​មីនា​នោះ នឹង​ប្រជុំ​បោះឆ្នោត​​ជ្រើស​រើស​នយាយករដ្ឋមន្ត្រីថៃ​​សម្រាប់អាណត្តិថ្មី​នៅថ្ងៃទី​​១៩ខែ​មីនា​នេះ បន្ទាប់​បី​វិបត្តិ​នយោបាយ​ក្នុងប្រទេសថៃ​​កាលពីអាណត្តិមុននាំទៅដល់​​កា​របង្កជម្លោះ​ជាមួយ​កម្ពុជា​ ​រហូតដល់​ផ្ទុះ​អាវុធ​​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក អានុទីន ឆានវីរៈគុល ត្រូវអ្នកកាសែតចោមរោម​​សួរ​កាលពីចុងខែកុម្ភៈ​។ Thai Enquirer

មាន​ការ​រំពឹង​​​ថា លោក អានុទីន​​​ ឆានវីរៈគុល​ ដែល​ដឹកនាំ​​​​គណបក្ស​​ភូមិចៃ​ថៃ​ឈ្នះការបោះឆ្នោត​​​​កាលពីខែ​កុម្ភៈ និង​​បាន​កៀរគ​​​គណបក្ស​ផ្សេង​ៗ​​ចូលរួម​ក្នុងរដ្ឋាភិបាលចម្រុះ​ដែលមាន​​អាសនៈសភា​សរុប​​២៩០​ នឹង​​ទទួលបានការគំាទ្រ​ពីសមាជិកសភា​​ថៃ​ ឲ្យ​ដឹកនាំរដ្ឋាភិបាល​​ថៃ​​​សម្រាប់អាណត្តិថ្មី​។​

លោក អា​​នុទីន ឆានវីរៈគុល ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​​ដែល​បាន​​ឡើង​​កាន់​អំណាច​​​​រយុៈពេលខ្លី​ក្នុងអាណត្តិមុន បាន​​​ពន្យុះ​គំនិត​​ជាតិនិយម​បង្ក​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា បាន​រុញ​ឲ្យគណបក្ស​ភូមិចៃ​ថៃ​របស់​លោក ឈ្នះការបោះឆ្នោត​​​​​មុ​ន​​អាណត្តិ​កាល​ថ្ងៃទី​​៨ខែកុម្ភៈ​។ ​

តាមសេចក្តី​រាយការណ៍​របស់​រ៉យទ័រ លោក អានុទីន នឹងស្វែងរកការបោះឆ្នោតជ្រើសរើសលោកឱ្យឡើងកាន់អំណាច​​​ពេញ​លេញ​ជាថ្មី​​​នៅថ្ងៃទី១៩ ខែមីនា​នេះ​ ក្នុងការបោះឆ្នោតសភា​ជ្រើស​រើស​​នាយករដ្ឋមន្ត្រី ដែលអាចនាំមកនូវស្ថិរភាពដ៏កម្រមួយសម្រាប់ប្រទេសដែលរងទុក្ខវេទនាជាយូរមកហើយដោយវិបត្តិ​និងភាពចលាចលនយោបាយ។

​គណបក្សភូមិចៃ​ថៃ​​​របស់លោក​ អានុទីន បាន​ឈ្នះ​ការ​បោះឆ្នោត​​​​​​​​​​សកល​​ក្នុង​ប្រទេស​ថៃ​ដោយ​មិននឹកស្មានដល់​លើ​គួ​ប្រជែង​ គឺ​​គណបក្ស​ប្រជាជន​​ថៃ​ដែល​មានប្រជាប្រិយភាព​​​​តាំងពីការ​បោះឆ្នោត​អាណត្តិមុន និង តាមរយៈការ​ស្នង់មតិ​​​​ជាបន្តបន្ទាប់​មុន​ការ​បោះឆ្នោត​មក​​ដល់។ ​

ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៃជោគវាសនាសម្រាប់គណបក្សរបស់​​​​លោក​អានុទីន​ដែលបានតស៊ូដើម្បីបន្សល់ទុកស្លាកស្នាមរបស់ខ្លួននៅក្នុងនយោបាយថៃ គណបក្សភូមិចៃ​ថៃ​​​​បានទទួលជ័យជម្នះយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតខែកុម្ភៈ បន្ទាប់ពីទាញយកប្រយោជន៍ពីរលកនៃ​ការ​ពន្យុះ​​ជាតិនិយមដែលកើតចេញពីជម្លោះយោធាជាមួយប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥។

​សេចក្តីរាយការណ៍​របស់​រ៉យទ័រ ​បាន​លើក​ឡើង​ថា ភាពជោគជ័យភាគច្រើនរបស់លោក អនុទីន បានមកពី​កត្តា​​ឱកាសនិយមរបស់​អានុទីទ​ក្នុងការទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃគណបក្សភឿថៃ ដែលធ្លាប់មានឥទ្ធិពល​​​ក្នុងឆាក​នយោបាយ​ថៃ។ ​​

ក្នុងការ​ទាញ​​​​​​ប្រជាប្រិយភាព​​​​ក្នុង​ឆាក​នយោបាយ​ថៃ ដំបូង​ឡើយ​ លោក​អានុទីន បាន​​​​ប្រកាស​ផ្តាច់​​ខ្លួន​ពីសម្ព័ន្ធ​ភាព​​​ក្នុងរដ្ឋាភិបាល​ចម្រុះ​​ជាមួយគណបក្ស​ភឿថៃ​កាល​ពី​ខែ​មិថុនា​២០២៥ ដោយសារ​តែ អតីត​​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែថងថាន​ ស៊ីណាវ៉ាត្រ ​​​​មានរឿង​អាស្រូវ​​​​​​ក្នុងជម្លោះ​ជាមួយ​​​ក្រុមយោធា​ថៃ​​ដែល​ប្រកាស​បិទ​ច្រក​ព្រំ​ដែន​​ជាមួយ​កម្ពុជា​ជាឯកតោ​ភាគី​ដែល​ធ្វើ​ឲ្យ​ជម្លោះ​ព្រំដែន​បានរីករាលដាល​កាន់តែខ្លាំងឡើងៗ​។

​លោក អានុទីន​ ឆានវីរៈគុល បាន​​​​​​ទៅបញ្ចុះ​បញ្ចូល​​គណបក្ស​​​ប្រជាជន​​​ថៃ​ឲ្យគាំទ្រ​ខ្លួន​ឡើង​ធ្វើ​​ជានាយករដ្ឋមន្ត្រី​​បណ្តោះអាសន្ន​ត្រឹមរយៈពេល​៤ខែ​ បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​​សម្រេច​បញ្ចប់​តួនាទី​​​របស់​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ពី​នាយករដ្ឋមន្ត្រីថៃ ដោយសារ​តែ​​រក​ឃើញ​កំហុស​ក្នុងការ​រំលោភ​ក្រម​រដ្ឋ​ធម្មនុញ្ញ​​​។

​ក្រោយ​​បានកាន់អំណាច​​​ដែល​មានរយៈកាល​ត្រឹម៤ខែ​ រដ្ឋាភិបាល​របស់​លោក អានុទីន ប្រឈម​​រឿងអាស្រូវ​ជាច្រើន​​​ជាពិសេស​ការ​ដោះស្រាយ​​​​វិបត្តិ​នៅក្នុងប្រទេស​​មិនបានល្អ ដូចជា បញ្ហា​ទឹកជំនន់ គ្រោះធម្មជាតិ​នៅស្ទើរទូទាំង​ប្រទេស​​ បញ្ហា​​​ធ្លាក់​ចុះ​​សេដ្ឋកិច្ច វិបត្តិនៅភាគខាងត្បូង និង​កត្តា​​​​អសន្តិសុខ​​​ជាច្រើន បាន​ធ្វើឲ្យ​ លោក អានុទីន យក​​ជម្លោះ​​​ជាមួយ​កម្ពុជា​ដែល​មាន​​​បញ្ហា​ស្រាប់ទៅ​ហើយ​នោះ ទៅ​​បញ្ឆេះ​​កាន់តែខ្លាំងដើម្បី​បង្កើត​​​​​​​កំហឹង​​ជាតិ​និយម​របស់​ប្រជាជន​ថៃ​​ និង ​បាន​ប្រកាស​​​រំលាយសភា​ដើម្បី​បោះឆ្នោត​មុន​អាណត្តិរយៈពេល​៤ខែ​នោះទៅទៀត។

​ការ​បញ្ឆេះ​កំហឹង​ជាតិនិយម​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​របស់លោក​ ដែលធ្លាក់​ប្រជាប្រិយភាព​ដ៏ខ្លាំងនោះ បាន​​​ក្លាយ​ជាជម្រើ​ស​​ដ៏សំខាន់​ក្នុងការ​បោះឆ្នោត​​ ដែល​ធ្វើ​ឲ្យ​គណបក្ស​លោក​ទទួលបានជ័យជម្នះ​​​រហូត​​ដល់​១៩៣​​អាសនៈសភា ខណៈបក្ស​​ប្រជាជន​ដែលជា​គួប្រជែង​ បាន​ត្រឹមតែ​១១៨​អាសន្នៈ ហើយ​គណបក្ស​​ភឿថៃ​ដ៏សំខាន់​បានត្រឹមតែ​៧៤អាសន្នៈប៉ុណ្ណោះ​៕​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម